Skip to content
    ទំព័រដើម  »  កីឡាជាតិ

គន្លឹះជោគជ័យរបស់ក្រុមកីឡាបាល់ទះវិទ្យាល័យ ជាស៊ីម សាមគ្គី

ការបណ្ដុះធនធានតាំងពីថ្នាក់តូចៗ បូករួមការហ្វឹកហាត់ជាប្រចាំ​ ជាគន្លឹះដ៏ជោគជ័យរបស់ក្រុមកីឡាបាល់ទះវិទ្យាល័យ ជាស៊ីម សាមគ្គី។ នេះបើតាមការឱ្យដឹងពីគ្រូបង្គោល​ ឡឹក ចំណាប់ ក្រោយឈ្នះជើងឯកបាល់ទះប្រចាំព្រឹត្តិការណ៍កីឡាមធ្យមសិក្សារាជធានីភ្នំពេញ ប្រចាំឆ្នាំ២០២៥ នៅថ្ងៃអង្គារ ទី១៨ ខែមីនា នេះតាមរយៈជ័យជម្នះលើក្រុមវិទ្យាល័យសម្ដេច ហ៊ុន សែន ប៊ុនរ៉ានី ច្បារអំពៅ។

នេះជាលើកទី២ជាប់ៗគ្នាហើយដែលក្រុមវិទ្យាល័យ ជាស៊ីម សាមគ្គី ក្រសោបបានតំណែងជើងឯកប្រភេទកីឡាបាល់ទះក្នុងការប្រកួតជើងឯកមធ្យមសិក្សរាជធានីភ្នំពេញ៕