យុវតី រីហាណា និង ហូសាណា អះអាងថា ការលេងកីឡាបាល់ទះពិតជាល្អខ្លាំង ព្រោះបានទាំងភាពរីករាយផ្លូវកាយ និងផ្លូវចិត្ត។
សិស្សថ្នាក់ទី៨នៃសាលា GVA លើកឡើងថា ការហ្វឹកហាត់កីឡាបាល់ទះមានភាពលំបាកខ្លះដែរ តែមានរ៉ូលច្រើនជ្រើសរើស ហើយអាចបានរង្វាន់ពេលឈ្នះការប្រកួត។
យុវតី រីហាណា និង ហូសាណា បានលើកទឹកចិត្តដល់យុវជនចូលរួមលេងកីឡាឱ្យបានច្រើនដើម្បីទទួលបានសុខភាព និងចៀសឆ្ងាយពីសកម្មភាពមិនល្អក្នុងសង្គម៕