Skip to content
    ទំព័រដើម  »  កីឡាជាតិ

កត្តាធំ២នេះដែលសិស្សថ្នាក់ទី៩ ឈុន ស្រីម៉ី ចូលហ្វឹកហាត់កីឡាហាប់គីដូ

រយៈពេលជាង១ឆ្នាំមកហើយដែលយុវតី ឈុន ស្រីម៉ី បានចូលហ្វឹកហាត់កីឡាហាប់គីដូ ដោយសារតែនាងចង់បានសុខភាពល្អ មានភាពរឹងមាំ និង​ចង់ចេះក្បាច់គុនការពារ ព្រោះខ្លួនជានារីផង។ មិនតែប៉ុណ្ណោះការហ្វឹកហាត់កីឡាក៏ជួយកាត់បន្ថយអារម្មណ៍តានតឹងពីការសិក្សា។

សិស្សថ្នាក់ទី៩ប្រាប់ថា បានការណែនាំពីឪពុកម្ដាយដែលជាអ្នកហ្វឹកហាត់​កីឡាដើម្បីសុខភាព ហើយពេលហ្វឹកហាត់ដំបូងជួបការលំបាកដែរ តែអាចសុំាបន្ទាប់ពីហ្វឹកហាត់មួយរយៈមក។

ស្រីម៉ី ដែលស្ថិតក្នុងកម្រិតខ្សែក្រវាត់ពណ៌ត្នោត ប្រាប់ថា ធ្លាប់ហ្វឹកហាត់កីឡាការ៉េតេដែរនាពេលកន្លងមក ហើយការហ្វឹកហាត់កីឡាប្រយុទ្ធនេះគ្រាន់តែដើម្បីសុខភាពប៉ុណ្ណោះ មិនមានបំណងវិវឌ្ឍខ្លួនទៅជាកីឡាការិនីទេ៕