គ្រូជម្រើសជាតិថ្នាលវាយសីកម្ពុជាបង្ហាញផែនការហ្វឹកហាត់សម្រាប់ការត្រៀមបញ្ជូនកីឡាករទៅព្រឹត្តិការណ៍យុវជនអាស៊ី

Neak Tola
480 មើល
0 នាទីអាន
- Advertisement -

ក្នុងពេលប្រមូលផ្តុំក្រុមជម្រើសជាតិថ្នាលកីឡាវាយសីកម្ពុជាត្រៀមទៅចូលរួមព្រឹត្តិការណ៍កីឡាយុវជនអាស៊ី លើកទី៣ នៅប្រទេសបារ៉ែន ឆ្នាំ២០២៥ លោក ប៉ិ សុវណ្ណដារីរិទ្ធី គ្រូបង្វឹកក្រុមកីឡាករថ្នាលក្រុមជម្រើសជាតិកម្ពុជាបានលើកឡើងជុំវិញការត្រៀមខ្លួនរបស់ក្រុមកីឡាករជម្រើសជាតិវាយសីបានមួយរយៈពេលមកនេះឃើញថាមានភាពវិវត្តជាបន្តបន្ទាប់។ គ្រូបង្វឹកដដែលថាសម្រាប់លោកបានធ្វើការបញ្ជ្រាបការហ្វឹកហាត់ទៅលើក្រុមកីឡាករជាបន្តបន្ទាប់ ពិសេសគឺការបែងចែកកាលវិភាគលម្អិតនៃការហ្វឹកហាត់ជាដំណាក់កាលៗ ដើម្បីធ្វើយ៉ាងណាឱ្យក្រុមយុវជនជម្រើសជាតិវាយសីកម្ពុជាមានភាពរួចរាល់សម្រាប់ព្រឹត្តិការណ៍កម្រិតអាស៊ីមួយនេះ។

ការប្រកួតកីឡាយុវជនអាស៊ី លើកទី៣ នៅប្រទេសបារ៉ែន នឹងប្រព្រឹត្តទៅពីថ្ងៃទី២២-៣១ ខែតុលា ឆ្នាំ២០២៥ ដោយកម្ពុជាបានត្រៀមបញ្ជូនអត្តពលិកចំនួន ១៧ប្រភេទកីឡាចូលរួមមាន៖ សហព័ន្ធខ្មែរកីឡាហែលទឹក(កីឡាបាល់ទះលើទឹក), អត្តពលកម្ម, វាយសី, បាល់បោះ, យូដូ, ជឺជីតស៊ូ, យុទ្ធគុនចម្រុះ, ទោចក្រយាន, វាយកូនឃ្លីលើតុ, តេក្វាន់ដូ WT, ទ្រីយ៉ាត្លុង, ចំបាប់, លើកទម្ងន់, បាល់ទះ, បាល់ទាត់លើតុ, ប្រដាល់, និងកីឡាប្រដាល់សកល៕