កម្មវិធីរត់ដើម្បីលើកកម្ពស់ចំណេះដឹងផ្នែកហិរញ្ញវត្ថុនៅកម្ពុជាទទួលបានអ្នកជារួមជាង១៥០០នាក់

narongrewooded
100 មើល
0 នាទីអាន
- Advertisement -

កាលពីព្រឹកថ្ងៃអាទិត្យទី១ ខែមិថុនា ឆ្នាំ២០២៥ កម្មវិធី “រត់ដើម្បីលើកកម្ពស់ចំណេះដឹងផ្នែកហិរញ្ញវត្ថុនៅកម្ពុជាបានចាប់ផ្ដើមរបស់ខ្លួន ជាមួយអ្នកចូលរួម ក្មេង​ ចាស់ ប្រុសស្រី ជាច្រើននាក់ អមដោយបរិយាកាសរីករាយ និង ស្រស់ស្រាយ​ ក្នុងការរត់ចម្ងាយ៥គីឡូម៉ែត្រ នារង្វង់មូលទីក្រុងរណបជ្រោយចង្វារ (មហាវិថីOCIC)។ ក្នុងនោះលោក ឈី ច័ន្ទមុនីរក្ស  តំណាងអ្នកសម្របសម្រួលព្រឹត្តិការណ៍ បានឱ្យដឹងថា គោលបំណងនៃការបង្កើតកម្មវិធី“គឺចូលរួមបង្កើនចំណេះដឹងផ្នែកហិរញ្ញវត្ថុនៅកម្ពុជា តាមរយៈការផលិតវីដេអូអប់រំ  និងលើកកម្ពស់កីឡារត់ ដើម្បីជាការកំសាន្ត និង ដើម្បីសុខភាព។​

ប្រធានផ្នែកជ្រើសរើសមកពី FWD Cambodia បានបន្ត អរគុណទៅដល់ដៃគូសហការដែលជាផ្នែកនៃកម្មវិធីកើតឡើង ដែលធ្វើឱ្យចំនួនអ្នកចូលរួមកើនឡើងទ្វេដងប្រមាណជាជាង១៥០០នាក់។