កីឡាករកាយសម្ព័ន្ធវិញ្ញាសាអាទិស្ទិកកម្ពុជា៤រូប ដឹកនាំឯកឧត្ដម ណយ ផាណា អគ្គលេខាធិការសហព័ន្ធកីឡាកាយសម្ព័ន្ធកម្ពុជាបានចាកចេញពីអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ នៅព្រឹកថ្ងៃអង្គារ ទី០៨ ខែកក្កដា ឆ្នាំ២០២៥ ដើម្បីធ្វើទៅកាន់ក្រុង សានទ័រ ខេត្តក្វាងទុង ប្រទេសចិន ចាប់ពីខែកក្កដា នេះដល់ខែវិច្ឆិកា ចុងឆ្នាំ។
ក្នុងចំណោមកីឡាករទាំង៤នោះមាន២រូបត្រូវហ្វឹកហាត់ត្រៀមស៊ីហ្គេម ២០២៥ និង ២រូបទៀតត្រៀមព្រឹត្តិការណ៍កីឡាយុវជនអន្តរជាតិនានា។
ឯកឧត្ដម ណយ ផាណា បញ្ជាក់ថា ការចេញទៅហ្វឹកហាត់នេះជាអាហារូបករណ៍ជួយជ្រោមជ្រែងដោយលោក Gordan Tang អនុប្រធានគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា ដោយមានការសម្របសម្រួលត្រួយត្រាយដោយឯកឧត្ដម ថោង ខុន ប្រធានគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា និងប្រធានសហព័ន្ធកីឡាកាយសម្ព័ន្ធកម្ពុជា។
កីឡាករទាំង៤រូបមាន ផុន សុខជា កីឡាករ ទែន វណ្ណដេត កីឡាករ យ៉ន មង្គល និងកីឡាករ រេត លីម៉េង ហើយរចំណាយលើសំបុត្រយន្តហោះទៅមកជាបន្ទុករបស់ឯកឧត្តមបណ្ឌិត ថោង ខុន ចំពោះការហូបចុក ស្នាក់នៅ និងការចំណាយផ្សេងៗជាបន្ទុករបស់លោកបណ្ឌិត Gordon Tang ខណៈប្រាក់ឧបត្ថម្ភប្រចាំខែហ្វឹកហាត់នៅក្រៅប្រទេសប្រើប្រាស់ថវិកាឆ្នាំ២០២៥របស់អង្គភាពថវិកាអគ្គនាយកដ្ឋានកីឡា៕