ថ្នាលជម្រើសជាតិកីឡាបាល់ទាត់លើតុកម្ពុជា២រូបបង្កើនការហ្វឹកហាត់លើសម៉ោងផ្លូវការ ដើម្បីពង្រឹងសម្រាប់ព្រឹត្តិការណ៍យុវជនអាស៊ី

sok sovanpanha
22 មើល
0 នាទីអាន

កីឡាករ ម៉ឺន រតនា និងកីឡាករជាតិ ខេមរាវិសុទ្ធ ថ្នាលជម្រើសជាតិកីឡាបាល់ទាត់លើតុកម្ពុជាបានបង្ហាញការពេញចិត្តជាមួយឱកាសបានជាប់ជម្រើសជាតិយុវជនកីឡាបាល់ទាត់លើតុកម្ពុជាដែលកំពុងហ្វឹកហាត់ត្រៀមសម្រាប់ព្រឹត្តិការណ៍កម្រិតអន្តរជាតិ ASEAN Youth Games ដែលប្រទេសប៉ារែនធ្វើជាម្ចាស់ផ្ទះនាខែតុលា ឆ្នាំ២០២៥ខាងមុខនេះ។

យុវជនម្នាក់វ័យ ១៥ឆ្នាំនិងម្នាក់វ័យ១៦ឆ្នាំទាំងពីរនាក់នេះបានបានថារយៈបីខែស្ថិតក្នុងជំរុំជម្រើសជាតិមកនេះពួកគេព្យាយាមយ៉ាងយកចិត្តទុកដាក់ត្រងត្រាប់ស្តាប់ដំបូន្មានពីគ្រូៗ និងរៀមច្បងជាខ្លាំង ក៏ព្រោះអ្នកទាំងពីរចង់បានលទ្ធផលល្អសម្រាប់ការចេញប្រកួតព្រឹត្តិការណ៍ធំដូច្នេះ។ លើសពីនេះ មិនថា រតនា ឬ វិសុទ្ធ ទេបន្ថែមថាពួកគេតែងតែចំណាយពេលចុងសប្តាហ៍ ឬពេលវេលាក្រោយការហ្វឹកហាត់ផ្លូវការយកទៅស្វ័យហ្វឹកហាត់ផ្ទាល់ខ្លួនជាប្រចាំ ដោយសារចង់បង្កើនសមត្ថភាពផ្ទាល់ខ្លួន និងក៏ជាវិន័យផ្ទាល់ខ្លួនមួយសម្រាប់ខ្លួនឯងផងដែរ។

ម៉ឺន រតនា និងជាតិ ខេមរាវិសុទ្ធ អ្នកទាំងពីរនឹងត្រូវចាប់ដៃគូគ្នាសម្រាប់ការប្រកួតប្រជែងលើវិញ្ញាសារប្រកួតគូបុរស។តែតាមការបញ្ជាក់ពីគ្រូបង្វឹកអ្នកទាំងពីរក៏ស្ថិតក្នុងការតាមដាន ដើម្បីរកម្នាក់លេចធ្លោសម្រាប់ការប្រកួតលើប្រភេទវិញ្ញាសារឯកត្តជនបុរសមួយទៀត៕