ប្លែកម៉្យាងសង្វៀនកម្រិតពាក់កណ្តាលអាជីពពិត តែសុទ្ធថ្លឹងថ្លែងមិនឱ្យលម្អៀងគ្នា

sok sovanpanha
7 មើល
0 នាទីអាន

បច្ចុប្បន្នការប្រកួតគុនខ្មែរមួយសប្តាហ៍ៗមានសង្វៀនមិនតិចជាង១០សង្វៀននោះទេ ក្នុងនោះការចាប់គូប្រកួតភាគច្រើនមិនសូវមានការវាយតម្លៃកម្រិតសមត្ថភាពគូប្រកួតគ្រប់ជ្រុងជ្រោយឡើយ ប៉ុន្តែសម្រាប់សង្វៀនលំដាប់ពាក់កណ្តាលអាជីពរបស់ស្ថាប័ន Interclub នេះវិញ តាមការបញ្ជាក់របស់លោក Charles Garrett បានថាគ្រប់កីឡាករដែលត្រូវប្រកួតទាំងអស់ មុនឡើងប្រកួតគ្រប់គ្នាត្រូវតែមកមកតេស្ត ដើម្បីវាស់វែងនិងថ្លឹងថ្លែងពីកម្រិតសមត្ថភាពរបស់ពួកគេ។

ថ្នាក់ដឹកនាំរូបនេះបន្តថាការចេញគោលការណ៍នេះគឺក្នុងន័យបញ្ចៀសការកើតមានឡើងនៅគ្រោះថ្នាក់ ក៏ដូចជាការចាប់គូប្រកួតមួយដែលមានតុល្យភាព ព្រោះថាប្រសិនមិនធ្វើដូច្នេះច្បាស់ណាស់គ្រប់កីឡាករទាំងអស់នឹងមិនហ៊ានក្នុងការឡើងសង្វៀនទៀតឡើយ។

ជាមួយគ្នា លោក Charles Garrett ក៏បានបង្ហាញពីផែនការបន្តបន្ទាប់ទៀតក្នុងការផ្សព្វផ្សាយគុនខ្មែរនេះ ដោយគ្រោងបង្កើតនៅលីគ ដើម្បីសន្សំពិន្ទុពីមួយកម្មវិធីទៅមួយកម្មវិធីក្នុងការឆ្ពោះទៅកាន់ការបង្កើតនៅខ្សែក្រវាត់ ឬពានរង្វាន់ណាមួយ។

នេះជាលើកទី១៣ហើយដែលស្ថាប័នកម្រិតពាក់កណ្តាលអាជីពមួយនេះបង្កើតឱ្យមានការប្រកួតក្បាច់គុនបុរាណនេះឡើង តាមគម្រោងកម្មវិធីនឹងធ្វើឡើងនៅថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២៥ខាងមុខនេះ៕