អត្ថប្រយោជន៍ដ៏សម្បូរបែបនៃកីឡារាំចំពោះសុខភាព

Neak Tola
2 មើល
0 នាទីអាន

ការរាំជាលក្ខណៈលំហាត់ប្រាណ គឺជាសកម្មភាពកីឡាដ៏ពេញនិយមមួយសម្រាប់មហាជនទាំងក្មេង ទាំងចាស់ ហើយគេតែងតែឃើញមិនថា ព្រឹក ឬល្ងាច ជាពិសេសនៅតាមសួនសាធារណៈ ដែលគេតែងរាំជាការហាត់ប្រាណ។

បើតាមអ្នកជំនាញ កីឡារាំមិនត្រឹមតែជួយឱ្យមានភាពសប្បាយរីករាយ កាត់បន្ថយអារម្មណ៍តានតឹងប៉ុណ្ណោះទេ តែក៏សំខាន់ខ្លាំងសម្រាប់សុខភាព ព្រោះប្រើសកម្មភាពពេញមួយតួខ្លួនតែម្ដង។

កីឡារាំជួយដល់បេះដូង សួត ពង្រឹងថាមពលសាច់ដុំ ឆ្អឹង និង រក្សាទម្ងន់ខ្លួនបានល្អ។

មិនតែប៉ុណ្ណោះទេ វាក៏ជួយឱ្យមានភាពរហ័សរហួន បង្កើនថាមពល មានអារម្មណ៍ល្អ និងមិនសូវប្រឈមគ្រោះថ្នាក់។

រយៈពេលល្អចំពោះការរាំ អាចពីចន្លោះ២០នាទីទៅ៣០នាទីក្នុងមួយថ្ងៃ ឬពី១៥០នាទី ទៅ៣០០នាទីក្នុងមួយថ្ងៃ៕