តើ ឡុង សុវណ្ណឌឿន អាចទប់កម្លាំងដៃរបស់កីឡាករចិនបានដែរឬទេ? នៅក្នុងការប្រកួតព្រឹត្តិកាណ៍សង្វៀន V-ACTIVE KUN KHMER TO CHINA kun khmer x kickboxing នៅប្រទេសចិន

Neak Tola
3 មើល
0 នាទីអាន

អធិរាជខ្លាកំណាចលាក់មុខ ឡុង សុវណ្ណឌឿន ត្រៀមខ្លួនបញ្ចេញរិទ្ធិរបស់ខ្លួនជាលើកដំបូងនៅក្នុងការប្រកួតដ៏អស្ចារ្យនៅលើទឹកដីចិន ខេត្តអានហ៊ួយ​ ជាមួយសង្វៀនប្រដាល់ V-ACTIVE KUN KHMER TO CHINA kun khmer x kickboxing ដែលត្រូវជួបគូប្រកួតរបស់ខ្លួនឥន្ទ្រីត្រដាងស្លាប HAN ZHONGYI ដែលជាកីឡករមួយពិបាកស្មានយល់ពីទម្រង់ក្បាច់គុនរបស់គេ ហើយក៏មិនអាចមើលស្រាលបានដែរ។

២គូទៀត​ក៏បានត្រៀមខ្លួនរាល់ហើយសម្រាប់ការប្រកួតកំពូលព្រឹត្តិការណ៍ V-ACTIVE KUN KHMER TO CHINA kun khmer x kickboxing នឹងធ្វើឱ្យអ្នកគាំទ្រពេញចិត្តការប្រកួតនេះ ហើយក៏ជាការប្រកួតមួយក្នុងការបង្ហាញគុនខ្មែរនៅលើឆាកអន្តរជាតិ ឱ្យអន្តរជាតិបានស្គាល់ពីគុនខ្មែរ ថាក្បាច់គុនខ្មែរអស្ចារ្យប៉ុណ្ណា។ វី-អាកទីន នាំគុនខ្មែរឱ្យល្បីលើឆាកអន្តរជាតិ​​ គាំទ្រគុនខ្មែរ ជាមួយ វ៌-អាកទីវ៕

ជួបគ្នាថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២៥​​​​ វេលាម៉ោង ៧យប់តទៅ នៅខេត្តអានហ៊ួយ ប្រទេសចិន៕