ការប្រកួតវាយកូនហ្គោលដ៏អស្ចារ្យជាប្រវត្តិសាស្ត្រ Vattanac Legends Championship នៅកម្ពុជាបង្ហាញពីទំនុកចិត្តរបស់កីឡាករលំដាប់ពិភពលោកមកលើកម្ពុជា

1 នាទីអាន

ក្នុងពិធីប្រគល់ពានរង្វាន់កម្មវិធី “Vattanac Legends Championship Legacy Edition” កាលរសៀលថ្ងៃសុក្រ ទី២៨ ខែវិច្ឆិកា ឆ្នាំ២០២៥ នៅទីលានវាយកូនហ្គោល Vattanac Golf Resort អ្នកឧកញ៉ា សំអាង វឌ្ឍនៈ អគ្គនាយកក្រុមហ៊ុន វឌ្ឍនៈគ្រុប មានប្រសាសន៍ថា បាទពិតជាមានកិត្តិយសប្រកបដោយមោទនភាពសម្រាប់ការអញ្ជើញចូលរួមធ្វើជាសក្ខីភាពន ពិធីប្រគល់ពានរង្វាន់នៃកម្មវិធីនេះ។

អ្នកឧកញ៉ាសង្កត់ធ្ងន់ថា សប្ដាហ៍នេះ ពិតជាមានអត្ថន័យដ៍ធំធេង និងពិសេសបំផុតសម្រាប់យើងទាំងអស់គ្នា។ នេះជាលើកដំបូង ជាប្រវត្តិសាស្រ្តនៃ Legends Tour ដែលការប្រកួតត្រូវបានធ្វើឡើងនៅក្នុងទីលាន តែមួយដ៏ប្រណីតស្រស់ស្អាតគឺ វឌ្ឍនៈ ហ្គោល រីសត ក្នុងរយៈពេលពីរសប្ដាហ៍ជាប់ៗគ្នា។ ទម្រង់នៃ ការប្រកួតវាយកូនហ្គោលដ៏អស្ចារ្យមិនធ្លាប់មាននៅប្រទេសកម្ពុជា បានឆ្លុះបញ្ចាំងពីទំនុកចិត្ត និងភាពជឿជាក់ខ្លាំងរបស់កីឡាករ Legends Tour ដែលមានចំពោះកម្ពុជា ព្រមទាំងប់ដិសណ្ឋ រកិច្ចរបស់ប្រជាជនកម្ពុជា សម្រស់នៃទីលានវាយកូនហ្គោលខាងកើត ផ្លុំដ៏ខាងលិច និងចំពោះ វិជ្ជាជីវៈរបស់ វឌ្ឍនៈ គ្រុប។

អ្នកឧកញ៉ា សំអាង វឌ្ឍនៈ បន្ថែមបែបនេះ “៖ យើងពិតជាមានមោទនភាព ដែលទទួលបាននូវទំនុកចិត្តនេះ ហើយយើងប្តេជ្ញាថា នឹងលើក កម្ពស់ស្តង់ដារ ឱ្យកាន់តែខ្ពស់ថែមទៀត នៅក្នុងឆ្នាំបន្តបន្ទាប់។
ក្នុងរយៈពេលប៉ុន្មានថ្ងៃកន្លងមកនេះ យើងបានឃើញនូវការវាយកូនហ្គោលដ៏អស្ចារ្យ។ ក្រុមកីឡា ករលំដាប់ពិភពលោកនៃកីឡាវាយកូនហ្គោលនេះ បានបង្ហាញម្តងទៀតនូវភាពប៉ិនប្រសប់ ចំណង់ចំណូលចិត្ត និងក្តីស្រឡាញ់ដ៏មុតមាំរបស់ពួកគេចំពោះកីឡានេះ។ លោកអ្នកបាននាំមក ផ្លូវការបំផុសគំនឹត ដល់កីឡាករវាយកូនហ្គោលវ័យក្មេងកម្ពុជា នាំមកនូវភាពសប្បាយរីករាយ ដល់ទស្សនិកជន និងបង្កើតការចងចាំមិនអាចបំភ្លេចបាន សម្រាប់អ្នកចូលរួមទាំងអស់។ សមអរគុណ ដែលបានចែករំលែកនូវជំនាញ ស្មារតី និងបេះដូងរបស់លោកអ្នក ជាមួយកម្ពុជា។ ឆ្លៀតក្នុងឱកាសនេះ សមអនុញ្ញាតឱ្យខ្ញុំបាទ សម្តែងនូវការដឹងគុណយ៉ាងជ្រាលជ្រៅបំផុត ជូន ចំពោះ រាជរដ្ឋាភិបាលកម្ពុជា សម្រាប់ការតម្រង់ទិស និងការគាំទ្រ។
ខ្ញុំពិតជាមានកិត្តិយសយ៉ាងក្រៃលែង ចំពោះការដឹកនាំ និងចក្ខុវិស័យរបស់ សម្ដេចអគ្គមហា សេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា និង សម្តេចមហាបវរ ធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា។

ខ្ញុំសូមថ្លែងអំណរគុណ ចំពោះការលើកទឹកចិត្តជាប្រចាំ និងការយកចិត្តទុកដាក់ខ្ពស់ ចំពោះអ្នក រិនិយោគនៅកម្ពុជា។ ការប្ដេជ្ញាចិត្តរបស់សម្តេចទាំងទ្វេ ចំពោះសន្តិភាព ស្ថិរភាព និងការ អភិវឌ្ឍជាតិ បានបង្កើតនូវបរិយាកាសមួយ ដែលអនុញ្ញាតឱ្យព្រឹត្តិការណ៍កីឡាអន្តរជាតិ អាចរីក ចម្រើន និងលូតលាស់បាន នៅក្នុងព្រះរាជាណាចក្ររបស់យើង។
ស្ងមថ្លែងនូវការដឹងគុណដ៏ស្មោះស្ម័ក្រចំពោះ កណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា ក្រសួងទេសចរណ៍ សហព័ន្ធកីឡាវាយកូនហ្គោលកម្ពុជា ព្រមទាំងអាជ្ញាធររាជធានីភ្នំពេញ និងខេត្តកណ្តាល។ កិច្ចសហប្រតិបត្តិការ និងការសម្របសម្រួលរបស់ឯកឧត្តម លោកជំទាវ អ្នកឧកញ និង លោក លោកស្រី បានដើរតួនាទីយ៉ាងសំខាន់ ក្នុងការអនុញ្ញាតឱ្យយើងរៀបចំព្រឹត្តិការណ៍កម្រិត ពិភពលោកនេះឡើង។”

គួរដឹងដែរថា កីឡាករឆ្នើមស្កុតលែន David Drysdale បានឈ្នះជើងឯក Vattanac Legends Championship ក្នុងការប្រកួតដែលប្រព្រឹត្តទៅពីថ្ងៃទី២១ដល់ថ្ងៃទី២៣ ខែវិច្ឆិកា មុនកីឡាករខ្លាំងមកពីអាហ្វ្រិកខាងត្បូង Darren Pritchard ដណ្ដើមបានជើងឯក Vattanac Legends Championship Legacy Editions៕