សប្តាហ៍នេះ! ដឹងតែកក្រើកស្ទូឌីយោ ទូរទស្សន៍ជាតិកម្ពុជា ជាមួយការប្រកួតប្រដាល់គុនខ្មែរ សង្វៀន វី-អាកទីវ គុនខ្មែរ អ្នកគាំទ្រនឹងបានជួបគូពិសេសៗជាច្រើនគូ ក្នុងនោះក៏មានគូអន្តរជាតិ ២គូ សុទ្ធសឹងតែជាជើងដែលគេស្គាល់ថា ជាខ្លាកំណាចប្រចាំសង្វៀន វី-អាកទីវ និងគូកម្ពុជា ៣គូ កុមារចម្បាំងអង្គរ អាត រថក្រោះ ត្រូវជួប ជីម ប៊ុនធឿន ដែលជាគូថ្នាលគុនខ្មែរដែលអ្នកគាំទ្រ ទន្ទឹងរងចាំទស្សនាការប្រកួតមួយនេះ។
សម្រាប់គូអន្តរជាតិ មាន២គូ៖
១.កីឡាករ ថេន អាទិត្យ ត្រូវប៉ះជាមួយតោខ្មៅឆ្លងទ្វីបមកពីអាហ្វ្រិកខាងត្បូង កីឡាករ ម៉ាលែនជីនី នីចូលាស់
២.កីឡាករ ធន់ ក្របី ត្រូវប៉ះជាមួយខ្លាខ្មៅកែងឆេះ មកពីអាហ្វ្រិកខាងត្បូង កីឡាករ ស៊ីម៉ូន ម៉ាជូបា
គូប្រកួតកម្ពុជាមាន៖
១.កីឡាករ អាត រថក្រោះ ត្រូវជួបកីឡាករ ជីម ប៊ុនធឿន
២.កីឡាករ ឡោ អេលៀន ត្រូវជួបកីឡាករ ណើន រិនយ៉ាង
៣.កីឡាករ ខាំ នាគរាជ ត្រូវជួបកីឡាករ យុគ យក្សខួច
តើកីឡាករមកពីអាហ្វ្រិកខាងត្បូង ឬកីឡាករកម្ពុជា រូបណាជាជើងខ្លាំងប្រចាំសង្វៀន វី-អាកទីវ គុនខ្មែរ នៅក្នុងសប្តាហ៍នេះ។ ជួបគ្នានៅថ្ងៃសៅរ ទី២០ ខែកញ្ញា ឆ្នាំ២០២៥ វេលាម៉ោង ៥:៣០នាទីល្ងាចតទៅ! នៅអគ្គនាយកដ្ឋានទូរទស្សន៍ជាតិកម្ពុជា (TVK) និងផ្សាយផ្ទាល់លើផេកផ្លូវការ V-Active, VBL Sports និងផេក VBL Keila៕




