វឌ្ឍនៈ គ្រុប នាំយកព្រឹត្តិការណ៍ពានរង្វាន់វាយកូនហ្គោល The Legends Tour​ដ៏ល្បីកម្រិតពិភពលោកមកប្រកួតនៅកម្ពុជានាខែវិច្ឆិកា

Neak Tola
4 មើល
1 នាទីអាន

កាលពីព្រឹកថ្ងៃទី១៦ ខែកញ្ញា កន្លងទៅក្រុមហ៊ុន វឌ្ឍនៈ គ្រុប តំណាងដោយអ្នកឧកញ៉ា សំអាង វឌ្ឍនៈ បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងធ្វើជាម្ចាស់ផ្ទះសម្រាប់ការប្រកួតពានរង្វាន់វាយកូនហ្គោលដ៏ល្បីល្បាញកម្រិតពិភពលោកជាលើកដំបូងនៅក្នុងប្រទេសកម្ពុជាមានឈ្មោះថា Vattanac Legends Championship ដែលព្រឹត្តិការណ៍នេះនឹងធ្វើនៅរមណីយដ្ឋានវាយកូនហ្គោលដ៏ប្រណិតរបស់ វឌ្ឍនៈ គ្រុប គឺ Vattanac Golf Resort ចាប់ពីថ្ងៃទី២១ ដល់ ២៣​ ខែវិច្ឆិកា ឆ្នាំ២០២៥​ ខាងមុខនេះ។

The Legends Tour គឺជាព្រឹត្តិការណ៍វាយកូនហ្គោលទេសចរណ៍អន្តរជាតិ មានមូលដ្ឋាននៅសហភាព

អ៉ឺរ៉ុបដែលកម្មវិធីនេះនឹងនាំយកកីឡាករវាយកូនហ្គោលល្បីៗមកពីជុំវិញពិភពលោក អតីតជើងឯក

ពាន​រង្វាន់ធំៗ បុគ្គលមានឥទិ្ធពល ព្រមទាំងសិល្បករអន្តរជាតិជាច្រើនផងដែរ ចូលរួមក្នុងការប្រកួត ក៏ដូចជាមានអ្នកទស្សនាទូទាំងពិភពលោករាប់លាននាក់ ហើយនេះគឺជាឱកាសផ្សព្វផ្សាយសក្តានុពលរបស់ប្រទេសកម្ពុជាកាន់ពិភពលោក ដែលកម្ពុជាមានលទ្ធភាពធ្វើជាម្ចាស់ផ្ទះមានទីលានវាយកូន

ហ្គោលដ៏ធំស្តង់ដារអន្តរជាតិ សណ្ឋាគារប្រណិត ជាមួយបដិសណ្ឋារកិច្ចដ៏ល្អ និងភាពរួសរាយ​រាក់ទាក់របស់ប្រជាជនកម្ពុជា។

អ្នកឧកញ៉ា សំអាង វឌ្ឍនៈ អគ្គនាយកក្រុមហ៊ុន វឌ្ឍនៈ គ្រុប មានប្រសាស៍ថា “បេសកកម្មរបស់ វឌ្ឍនៈ គ្រុប គឺចូលរួមលើកតម្កើងវប្បធម៌ខ្មែរ ចូលរួមកសាងអនាគតកម្ពុជាឆ្ពោះទៅមុខ ភាពច្នៃប្រឌិតថ្មីៗ ព្រមទាំងមិត្តភាព​អន្តរ​ជាតិ។ ការប្រកួត  Vattanac Legends Championship គឺជាការឆ្លុះបញ្ចាំងទស្សនៈ​វិស័យនៃកីឡា​លំដាប់​ពិភព​​លោកជាមួយនឹងសេដ្ឋកិច្ច និងសង្គម​​។ កិច្ចសហការនេះមិនត្រឹមតែជាការរៀបចំការប្រកួតពានរង្វាន់​លំដាប់​​​ពិភពលោកនោះទេ តែនេះគឺជាស្ពានដែលតភ្ជាប់ប្រទេសកម្ពុជា ជាមួយសហគមន៍កីឡាសកលលោក។ ព្រឹត្តិការណ៍នេះនឹងជួយបំផុសគំនិតយុវជនឲ្យចូលចិត្តកីឡាវាយកូនហ្គោល នាំយក​មោទនភាពជាតិ និងពង្រឹងកេរ្តិ៍ឈ្មោះប្រទេសកម្ពុជា ជាទិសដៅសម្រាប់កីឡាលក្ខណៈអន្តរជាតិ និងទេស​ចរ​ណ៍ផងដែរ។”