ឃីម បូរ៉ា, ធន់ ចេស្តា និង រិទ្ធី គីងកុង និងគូអន្តរជាតិ២គូទៀត នឹងធ្វើឱ្យកក្រើកសង្វៀន គ្រុឌ គុនខ្មែរ នៅក្នុងសប្តាហ៍នេះ! តើនរណាជាជើងខ្លាំងនៅលើសង្វៀនមួយនេះ!

1 នាទីអាន

លើកនេះលេងឈុតធំហើយ សង្វៀន គ្រុឌ គុនខ្មែរ KRUD KUN KHMER ដឹងតែកក្រើកជាមួយការប្រកួតប្រដាល់គូអន្តរជាតិ និងគូគុនខ្មែរ នៅក្នុងសប្តាហ៍នេះ ទស្សនាហើយដឹងតែជក់ចិត្តតែម្តងសម្រាប់អ្នកគាំទ្រគុនខ្មែរ។ ជាងនេះទៅទៀតប្រកួតចាញ់នៅលើទឹកដីឡាវ ឥឡូវនេះ តិទ្ធី គីងកុង នឹងធ្វើការសងសឹកជាមួយ បួខាវ ណាហ្គាយីម ក្នុងនោះក៏មានគូអន្តរជាតិ ៤គូទៀតត្រៀមជួបគ្នានៅលើសង្វៀន គ្រុឌ​ គុនខ្មែរ នេះផងដែរ។

អ្វីដែលអ្នកគាំទ្រចង់ដឹងចង់ឃើញនោះគឺ ខ្លាចាស់កណ្តាប់ដៃធ្ងន់ ឃីម បូរ៉ា ក៏ត្រូវជួបជើងខ្លាំងដែលជាកីឡាករមួយពិបាកក្នុងការផ្តួលហើយក៏ជាម្ចាស់ខ្សែក្រវាត់ជាច្រើននៅអាហ្វ្រីក! បន្ថែមពីកីឡាករ ឃីម បូរ៉ា យើងក៏នៅមានចចកលាក់មុខ ធន់ ចេស្តា ក៏ត្រៀមរួចរាល់ផងដែលនៅក្នុងការប្រកួត សង្វៀន គ្រុឌ គុនខ្មែរ KRUD KUN KHMER នៅក្នុងសប្តាហ៍នេះ។

១.កីឡាករ ធន់ ចេស្តា ត្រូវជួបកីឡាករតោព្រៃមកពីសេនីហ្កាល់ អឹបាង ហែនអេរីក
២.កីឡាករ ឃីម បូរ៉ា ត្រូវប៉ះជើងខ្លាំងមកពីអាហ្វ្រីក បេណាទី យ៉ាមីឡេ
៣.កីឡាករថ្នាលគុនខ្មែរ រិទ្ធី គីងកុង ត្រូវជួបដើម្បីសងសឹកជាមួយកីឡាករឡាវ បួខាវ ណាហ្គាយីម
៤.កីឡាករ ពុក ចាន់ណា​ ត្រូវជួប​កីឡាករ​អ៊ីរ៉ង់ អាឡាំង អេប្រាហ៊ីមី
៥.កីឡាការិនី ណើន ស្រីណា ត្រូវជួបកីឡាការិនីអាមេរិក អាម៉ានដា ម៉ែលហ្ស៊ី
៦.កីឡាករថ្នាលគុនខ្មែរ ពេជ្រ បញ្ញា ត្រូវជួបកីឡាថ្នាលគុនខ្មែរ ធន់ កំសត់
៧.កីឡាករថ្នាលគុនខ្មែរ ធន់ មានជ័យ​ ត្រូវជួបកីឡាថ្នាលគុនខ្មែរ សុខជា វីរៈ

សូមចូលរួមទស្សនាដោយសេរី! ជួបគ្នានៅថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៥ វេលាម៉ោង ៦:៣០នាទីល្ងាច ទីតាំងប្រកួត: បរិវេណសួនឧស្សាហកម្ម វឌ្ឍនៈ១ (VATTANAC INDUSTRIAL PARK 1) ឃ្លាំងe តានបណ្តោយផ្លូវវេងស្រេង រាជធានីភ្នំពេញ នឹងមានការផ្សាយផ្ទាល់លើកញ្ចក់ទូរទស្សន៍ជាតិកម្ពុជា, ផេកផ្លូវការ KRID ENERGY, VBL SPORTS និង TVK SPORTS៕

គាំទ្រគុនខ្មែរជាមួយ គ្រុឌ!
គ្រុឌ នាំគុនខ្មែរល្បីលើ់ឆាកអន្តរជាតិ!