គ្រូវិទ្យាល័យព្រះស៊ីសុវត្ថិលើកទឹកចិត្តសិស្សខ្លួនឆ្លៀតលេងកីឡាឱ្យបានច្រើនដើម្បីសុខភាព និងជាធនធានប្រជែងសាលាផ្សេងៗ

0 នាទីអាន

លោក ឆែម អាន គ្រូកីឡាប្រចាំវិទ្យាល័យព្រះស៊ីសុវត្ថិបានលើកទឹកចិត្តដល់សិស្សានុសិស្សខ្លួនឆ្លៀតពេលលេងកីឡាឱ្យបានច្រើនដើម្បីចៀសពីការចំណាយពេលទៅលើសកម្មភាពមិនល្អ។ ទន្ទឹមនឹងនេះការលេងកីឡាអាចផ្ដល់សុខភាពល្អដល់សិស្សានុសិស្ស ហើយអាចជ្រើសរើសបានធនធានល្អៗប្រកួតតទល់សាលាផ្សេងថែមទៀត។

ចំណែកសិស្សានុសិស្សវិទ្យាល័យព្រះស៊ីសុវត្ថិដែលបានចូលរួមកម្មវិធីគុណតម្លៃអូឡាំពិករៀបចំដោយគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជានៅព្រឹកថ្ងៃព្រហស្បតិ៍ ទី១១ ខែធ្នូ នេះប្រាប់ថា វគ្គនេះបានធ្វើឱ្យពួកគេទទួលបានចំណេះដឹង និងបង្កើនភាពក្លាហានក្នុងការប្រកួតប្រជែង ក៏ដូចជាការរៀនសូត្រ។

បន្ទាប់ពីវិទ្យាល័យព្រះស៊ីសុវត្ថិ វគ្គគុណតម្លៃអូឡាំពិកនឹងបន្តទៅវិទ្យាល័យ ជាស៊ីម សាមគ្គី នៅថ្ងៃសុក្រ ទី១២ ខែធ្នូ៕