កីឡាការិនីប្រដាល់សកល មុត សុម៉ាវត្តី បានលើកទឹកចិត្តដល់អ្នកកីឡារួមអាជីពប្រឹងប្រែងហ្វឹកហាត់ កុំត្អូញត្អែរពីភាពនឿយហត់ ព្រោះពេលខ្លះគិតថា ការហ្វឹកហាត់ជាការលំបាក តែក៏មិនដល់ការលំបាករបស់វីរៈកងទ័ពដែលខំតស៊ូការពារជាតិដែរ។
កីឡាការិនីដែលជានិស្សិតឆ្នាំទី១ដដែលបន្ថែមថា យុវជនក៏ត្រូវខិតខំប្រឹងប្រែងសិក្សាក្រេបជញ្ជក់ចិត្តចំណេះ ពង្រឹងសមត្ថភាព។
មុត សុម៉ាវត្តី បានចូលហ្វឹកហាត់កីឡាប្រយុទ្ធនេះជាង២ឆ្នាំមកហើយ ដោយក្រៅពីប្រដាល់សកល នាងក៏ហាត់គុនខ្មែរ និង គុនល្បុក្កតោដែរ៕
