កម្មវិធីគុណតម្លៃអូឡាំពិកជ្រើសរើសកីឡាដល់សិស្សដើម្បីឱ្យចេះការងារជាក្រុម និង មានសាមគ្គីភាព

Neak Tola
2 មើល
0 នាទីអាន

កម្មវិធីអប់រំគុណតម្លៃអូឡាំពិក និងគុណតម្លៃកីឡា តែងតែជ្រើសរើសកម្មភាពកីឡាជាក្រុមដល់យុវជនបានចូលរួមលេងជាមួយគ្នា។
នេះជាការបញ្ជាក់ដោយលោក ប៊ុយ សុភ័ណ្ឌ ជាគ្រូឧទ្ទេសប្រចាំកម្មវិធី។

លោក ប៊ុយ សុភ័ណ្ឌ សង្កត់ធ្ងន់ថា ការជ្រើសរើសកីឡាជាក្រុមនេះដើម្បីឱ្យសិស្សានុសិស្សចេះធ្វើការជាក្រុម និងសាមគ្គីគ្នា។

កម្មវិធីអប់រំគុណតម្លៃអូឡាំពិក ជាកម្មវិធីប្រចាំឆ្នាំ ដែលគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា តែងរៀបចំឡើង ដើម្បីបញ្ជ្រាបការយល់ដឹងអអំពីគុណតម្លៃអូឡាំពិក ដល់សិស្សានុសិស្ស ក៏ដូចជាជំរុញចលនា «យុវជនម្នាក់ ចេះលេងកីឡាមួយប្រភេទយ៉ាងតិចប្រចាំជីវិត» ស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាល ។ បន្ថែមលើនេះ ឆ្នាំនេះ NOCC ក៏បានភ្ជាប់ជាមួយការផ្សព្វផ្សាយយុទ្ធនាការដំណើរឆ្ពោះទៅធ្វើម្ចាស់ផ្ទះកីឡាយុវជនអាស៊ី ឆ្នាំ២០៣១ នៅកម្ពុជាផងដែរ។

សម្រាប់កម្មវិធី OVEP ឆ្នាំនេះ គ្រោងនឹងរៀបចំចំនួន ៨ សាលា កំឡុងខែធ្នូ ឆ្នាំ២០២៥ នេះ ក្នុងនោះមាន ៥សាលាគ្រោងនឹងរៀបចំនៅរាជធានីភ្នំពេញ និង ៣សាលាទៀត នឹងរៀបចំនៅតាមបណ្ដាលខេត្តជាបន្ដបន្ទាប់ នាពេលឆាប់ៗខាងមុខ៕