Chelsea បានដាក់សំណើដេញថ្លៃលេីកទី២ តម្លៃ២០លានអឺរ៉ូ (១៨លានផោន/២៤លានដុល្លារ) សម្រាប់អ្នកចាំទីជម្រើសជាតិសេណេហ្គាល់វ័យ២៨ឆ្នាំ Edouard Mendy របស់ក្លិប Rennes។
សំណើលេីកដំបូងតម្លៃ២០លានដុល្លារត្រូវបាន Rennes បដិសេធអាទិត្យមុន។
លោក Frank Lampard ចង់បាន Mendy មកបង្កេីនកម្រិតប្រកួតប្រជែងជាមួយ Kepa ដែល Chelsea បានទិញក្នុងតម្លៃឯតទគ្គកម្មពិភពលោកអ្នកចាំទីកាលពីឆ្នាំ២០១៨ ប៉ុន្ដែបង្ហាញគុណផលមិនសូវបានល្អដូចការរំពឹងទុក។
រដូវកាលមុន លោក Lampard បានដាក់អ្នកចាំទីវ័យជ្រេ Willy Caballero ជំនួស Kepa ញឹកញាប់ដែរ។