ការប្រើប្រាស់នាឡិកាដៃកីឡារត់អាចវាស់ស្ទង់អាចតាមដានការត់ និងចង្វាក់បេះដូងយ៉ាងមានប្រសិទ្ធភាព

0 នាទីអាន

លោក គឹមសាន អ្នកនិយមកីឡារត់​​ថ្លែងថា ការប្រើប្រាស់នាឡិកាឆ្លាតវៃ (Smart Watch) ពិតជាសំខាន់ក្នុងតាមដានការរត់ និងសុខភាពបេះដូង។ ហេតុដូចនេះអ្នកនិយមលេងកីឡារត់ខ្ជាប់ខ្ជួនអាចពិចារណាប្រើប្រាស់បានដើម្បីដឹងពីគុណភាពនៃការរត់របស់ខ្លួន។

ជុំវិញការចូលលេងកីឡារត់វិញ លោក គឹមសាន ដែលជាគ្រូជំនួយក្នុងក្រុម GeeRun Cambodia ផងនោះប្រាប់ថា បានប្រលូកចំនួន៣ឆ្នាំមកហើយ ដោយពីមុនលោកនិយមលេងកីឡាបាល់ទាត់ តែដោយសារតែពេលខ្លះមានបញ្ហារបួស លោកបានប្ដូរមកលេងកីឡារត់វិញ។ លោកថា កីឡារត់ធ្វើឱ្យលោកអាចរក្សាកាយសម្បទាបានល្អ។

លោក គឹមសាន ក៏បានលើកទឹកចិត្តដល់មហាជនចូលរួមលេងកីឡាឱ្យបានច្រើនដើម្បីទទួលបានសុខភាពល្អ៕