រយៈពេលមួយឆ្នាំចុងក្រោយនេះ អ្នកចាំទី ហ៊ុយ ជ័យវរៈស័ក្ដិ បានស្រកទម្ងន់ខ្ទង់១០គីឡូក្រាម ពោលតាំងពីមានទម្ងន់ខ្លួនជាង៨០គីឡូក្រាមនៅរដូវកាលមុន និងមកកាន់ខ្ទង់៧០គីឡូក្រាមនៅរដូវកាលនេះ។
អ្នកចាំទីក្រុមបាល់ទាត់វិទ្យាល័យ ជាស៊ីម សាមគ្គី រូបនេះប្រាប់ថា បានប្រឹងប្រែងខ្លាំងក្នុងការសម្រកទម្ងន់នេះ ទាំងការហ្វឹកហាត់ និងការតមអាហារហូបចុក ព្រោះពេលមានគីឡូធំ ពិបាកលេង។
ហ៊ុយ ជ័យវរៈស័ក្ដិ ប្រាប់ថា ក៏មានបំណងក្លាយជាកីឡាករកម្រិតអាជីពមួយរូបដែរពេលអនាគត តែអ្វីសំខាន់នោះ គឺគេផ្ដោតលើការសិក្សាជាមុនសិន ព្រោះឆ្នាំនេះចូលដល់ថ្នាក់ទី១២ហើយ។
