ចាន់ សារ៉ាពេជ្រ ៖ ពានរង្វាន់ជើងឯកវិទ្យាល័យពីមួយឆ្នាំទៅមួយឆ្នាំពិតជាប្រកួតប្រជែងខ្លាំង
អតីតខ្សែការពារក្រុមវិទ្យាល័យឥន្ទ្រទេវី ចាន់ សារ៉ាពេជ្រ ទទូចថា កម្មវិធីបាល់ទាត់ពានរង្វាន់ប៉ូការីស្វេតជើងឯកវិទ្យាល័យពីមួយឆ្នាំទៅមួយឆ្នាំពិតជាមានការប្រកួតប្រជែងខ្លាំង ហើយក៏បានដើរតួសំខាន់ក្នុងការរួមចំណែកបណ្ដុះបណ្ដាល និងអភិវឌ្ឍធនធានកីឡាបាល់ទាត់នៅកម្ពុជា។
សមាជិកក្រុមវិសាខាសង្កត់ធ្ងន់ថា មានយុវជនដែលចេញពី High School League ជាបន្តបន្ទាប់បានជាប់ជាប់ជម្រើសជាតិទាំងក្រុមកម្រិតយុវជន និងក្រុមធំ។
ដូច្នេះគេពិតជាអរគុណយ៉ាងខ្លាំងដល់គណៈកម្មការរៀបចំដែលបានបង្កើតការប្រកួតពានរង្វាន់ដ៏សំខាន់នេះឡើង។
ចាន់ សារ៉ាពេជ្រ ក៏បានផ្ដាំផ្ញើដល់សិស្សប្អូនជំនាន់ក្រោយមិនត្រូវបោះបង់ការសិក្សាឡើយ និងប្រកាន់ខ្ជាប់នូវក្រមសីលធម៌ឱ្យបានល្អ។
ចាន់ សារ៉ាពេជ្រ បានរួមចំណែកជួយក្រុមបាល់ទាត់វិទ្យាល័យឥន្ទ្រទេវី លើកពានជើងឯកវិទ្យាល័យ រដូវកាលដំបូង គឺឆ្នាំ២០១៩។ គេក៏បានជាប់ជម្រើសជាតិយុវជនកម្ពុជាអាយុក្រោម២០ឆ្នាំ និង២០២៣ ក៏ដូចជាក្រុមធំកន្លងមកដែរ៕
