ការលេងកីឡាហែលទឹកបញ្ចៀសលោក យិន សុភ័ក្ត្រ ពីជំងឺដង្កាត់ផ្សេងៗ

0 នាទីអាន

លោក យិន សុភ័ក្ត្រ ជាប្រជាពលរដ្ឋនៅសង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ រាជធានីភ្នំពេញ ថ្លែងថា បានលេងកីឡាហែលទឹកច្រើនឆ្នាំ ដោយកីឡាបានជួយឱ្យលោកមានសុខភាពរឹងមាំ និងអាចចៀសឆ្ងាយពីជំងឺដង្កាត់ផ្សេងៗ ហើយថា តាំងពីហែលបានជាប់លាប់មក លោកមិនដែលសូម្បីតែកោសខ្យល់។

បុរសវ័យ៤២ឆ្នាំដដែលបានបង្ហាញភាពរីករាយដែលបានចូលរួមព្រឹត្តិការណ៍ប្រកួតកីឡាហែលទឹកវ័យចាស់នាអាងទឹកស្តាតអូឡាំពិកថ្មីៗនេះ ព្រោះអាចបង្ហាញសមត្ថភាព និងសាងមិត្តភាពជាមួយអ្នកមានវ័យចំណាស់ផ្សេងៗទៀត។

លោក យិន សុភ័ក្រ ក៏លើកទឹកចិត្តមហាជនចូលរួមលេងកីឡាឱ្យបានច្រើនដើម្បីទទួលបានសុខភាពល្អ។