ដំណឹងរីករាយ! លោកគ្រូ ធី ណារិទ្ធ បញ្ជាក់ថា អ៊ូច ធារិទ្ធ បានដឹងខ្លួនវិញហើយ

0 នាទីអាន

ភ្នំពេញ៖ មុននេះបន្តិច មានដំណឹងដ៏រីករាយមួយសម្រាប់អ្នកគាំទ្រវិស័យកីឡាប្រដាល់គុនខ្មែរ បន្ទាប់ពីលោកគ្រូបង្វឹក ធី ណារិទ្ធ បានបញ្ជាក់ពីបច្ចុប្បន្នភាព និងស្ថានភាពសុខភាពចុងក្រោយរបស់កីឡាករ អ៊ូច ធារិទ្ធ។

តាមរយៈការបញ្ជាក់ផ្ទាល់ពីលោកគ្រូ ធី ណារិទ្ធ បានមានប្រសាសន៍ទៅកាន់ពុកម៉ែបងប្អូន និងអ្នកគាំទ្រទាំងអស់ឱ្យបានជ្រាបថា៖«សួស្ដីពុកម៉ែបងប្អូន ស្ថានភាពអ៊ូច ធារិទ្ធ នៅពេលនេះគាត់បានដឹងខ្លួនហើយ»

ការចេញមកបញ្ជាក់ពីសំណាក់លោកគ្រូបង្វឹករូបនេះ បានធ្វើឱ្យអ្នកគាំទ្រជាច្រើនសម្តែងការត្រេកអរ និងធូរស្រាលក្នុងចិត្តយ៉ាងខ្លាំង បន្ទាប់ពីមានការបារម្ភជាទម្ងន់លើស្ថានភាពរបួស ឬសុខភាពរបស់កីឡាកររូបនេះ ក្រោយការប្រកួតកន្លងទៅ។

ទោះជាយ៉ាងណា ព័ត៌មានលម្អិតបន្ថែមជុំវិញស្ថានភាពសុខភាពទូទៅរបស់ អ៊ូច ធារិទ្ធ ថាតើត្រូវបន្តសម្រាកព្យាបាល ឬអាចវិលត្រឡប់មកសង្វៀនវិញនៅពេលណានោះ យើងមិនទាន់ដឹងនៅឡើយទេ៕