អ្នកស្រី ពុធ ធីតា បានបង្ហោះសំណេរដោយប្រកបដោយមោទកភាពចំពោះអ្នកគាំទ្រក្លិបដែលបានបង្ហាញឆន្ទៈក្នុងការចូលរួមលើកទឹកចិត្តក្លិបរាល់ការប្រកួត។ ជាក់ស្ដែងក្នុងការប្រកួតក្របខណ្ឌ Cambodian Premier League សប្ដាហ៍ចុងក្រោយ កាលថ្ងៃអាទិត្យ ទី១៧ ខែឧសភា ឆ្នាំ២០២៦ កន្លងទៅនៅពហុកីឡដ្ឋានជាតិអូឡាំពិក អ្នកគាំទ្របឹងកេតនៅតែចូលរួមផ្ដល់ជាកម្លាំងចិត្តយ៉ាងផុសផុល ជាពិសេសក្រោមតំណក់ទឹកភ្លៀងនាដើមវស្សាន្ដរដូវ។

