យុវតី ជា ស្រីល័ក្ខ បានចាប់ផ្ដើមលេងកីឡាបាល់ទះតាំងពីរៀនថ្នាក់ទី១០ម្ល៉េះ ដោយសារតែការស្រលាញ់ និងបានជាប់ជម្រើសវិទ្យាល័យក្នុងស្រុកកំណើតឯខេត្តកំពង់ធំ។
លុះក្រោយមកពេលបានមកបន្តការសិក្សានៅរាជធានីភ្នំពេញ ស្មាត់ឆ្វេងរូបនេះបានចូលរួមជាមួយក្រុមនារីអកសមុទ្រ ហ្វឹកហាត់លក្ខណៈផ្លូវការ និងបានឈ្នះជើងឯកពានរង្វាន់សម្ដេចក្រឡាហោម ស ខេង ផ្នែកនារី ឆ្នាំ២០២៦ ថ្មីៗនេះ។ បន្ថែមពីលើនេះ ស្រីល័ក្ខ ក៏បានរួមចំណែកជួយក្រុមសាកលវិទ្យាល័យអាស៊ីអឺរ៉ុប ឈ្នះមេដាយមាសឧត្ដមសិក្សា ថ្នាក់ជាតិ ២០២៦ ដែរ។ នាងថា មានក្ដីស្រមៃធំមួយ គឺចង់ជាប់ជម្រើសជាតិក្រុមនារីនាពេលខាងមុខ។
បច្ចុប្បន្ន ជា ស្រីល័ក្ខ ជានិសិ្សតឆ្នាំទី១នៃសាកលវិទ្យាល័យ អាស៊ីអឺរ៉ុប៕
