កីឡាករចំបាប់លេចធ្លោ ហេង វុទ្ធី លើកទឹកចិត្តអ្នកកីឡាដូចគ្នាសន្សំទុកដាក់ឱ្យបានត្រឹមត្រូវពេលកំពុងជោគជ័យក្នុងអាជីព

0 នាទីអាន

ក្នុងអាជីពកីឡាចំបាប់ជាង១០ឆ្នាំប្រកបដោយជោគជ័យមកនេះ កីឡាករចំបាប់ ហេង វុទ្ធី ទទួលបានផ្លែផ្កាយ៉ាងច្រើនចំពោះជីវភាព មានលទ្ធភាពទិញម៉ូតូ រថយន្ដ ដីផ្ទះ និងក្របខណ្ឌនគរបាលជាតិ។
អ្នកប្រយុទ្ធឆ្នើមមានប្រភពពីខេត្តពោធិ៍សាត់ក៏បានលើកទឹកចិត្តដល់អ្នករួមអាជីពកីឡាដូចគ្នាចេះសន្សំទុកដាក់សម្រាប់ពេលឈប់ពីអាជីព ដោយប្រការណាមួយ។

កីឡាករ ហេង វុទ្ធី រំឭកដែរថា ពេលចូលហ្វឹកហាត់កីឡាចំបាប់ដំបូង គ្រាន់តែចង់ជិះយន្ដហោះប៉ុណ្ណោះ តែបន្ទាប់ពីទទួលបានជោគជ័យ កាន់តែជំរុញទឹកចិត្តរូបគេឱ្យប្រឹងប្រែងកាន់តែខ្លាំងថែមទៀត។

ហេង វុទ្ធី បានចូលប្រលូកកីឡាចំបាប់អំឡុងឆ្នាំ២០១៤ និងទទួលបានផ្លែផ្កាជាហូរហែ ជាពិសេសសមិទ្ធផលពីការចូលរួមការប្រកួតលក្ខណៈអន្តរជាតិ ជាពិសេសមេដាយមាសព្រឹត្តិការណ៍កីឡាស៊ីហ្គេម ឆ្នាំ២០២៣ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ៕