Skip to content
លទ្ធផលចាប់ឆ្នោត វគ្គ១/២ផ្ដាច់ព្រ័ត្រ AFC Champions League ២០២០ ប៉ែកបូព៌ា
    ទំព័រដើម  »  កីឡាអន្តរជាតិ

លទ្ធផលចាប់ឆ្នោត វគ្គ១/២ផ្ដាច់ព្រ័ត្រ AFC Champions League ២០២០ ប៉ែកបូព៌ា

នៅសល់តែ៤ក្រុមទៀតប៉ុណ្ណោះ ដែលត្រូវប្រកួតប្រជែងគ្នាចំរាញ់យក២ក្រុម ឡើងទៅវគ្គផ្ដាច់ព្រ័ត្រ AFC Champions League ប៉ែកបូព៌ា ដោយពួកគេបានរកឃើញគូប្រកួតរៀងខ្លួន ក្រោយចាប់ឆ្នោតនៅកីឡដ្ឋាន Education City ក្នុងប្រទេសកាតារនៅល្ងាចថ្ងៃអង្គារ ទី៨ ខែធ្នូ ឆ្នាំ២០២០។

Ulsan Hyundai FC ត្រូវបានចាប់ឆ្នោតប៉ះ Beijing FC ខណៈ Vissel Kobe នឹងជួបជាមួយ Suwon Samsung Bluewins ដែលការប្រកួតនឹងធ្វើឡើងនៅថ្ងៃព្រហស្បតិ៍។

ក្រុមដែលទទួលជ័យជម្នះរវាងពីរគូនេះ នឹងប្រកួតគ្នានៅវគ្គផ្ដាច់ព្រ័ត្រប្រចាំភូមិភាគបូព៌ា ដើម្បីរកអ្នកឈ្នះឡើងទៅវគ្គផ្ដាច់ព្រ័ត្រជួបជាមួយ ក្រុមអ៊ីរ៉ង់ Persepolis FC ដែលបានកក់កៅអីទៅវគ្គនេះ តាំងពីខែតុលាមកម្ល៉េះ៕