Skip to content
ក្រុមការពារជើងឯក ឡើងវគ្គផ្ដាច់ព្រ័ត្រ MLS Cup ជាលើកទី៤ រយៈពេល៥ឆ្នាំចុងក្រោយ
    ទំព័រដើម  »  កីឡាអន្តរជាតិ

ក្រុមការពារជើងឯក ឡើងវគ្គផ្ដាច់ព្រ័ត្រ MLS Cup ជាលើកទី៤ រយៈពេល៥ឆ្នាំចុងក្រោយ

ក្រុមការពារជើងឯក Seattle Sounders បានឈានទៅកាន់វគ្គផ្ដាច់ព្រ័ត្រ MLS Cup បន្ទាប់ពីវាយបកយកឈ្នះ Minnesota United ជាមួយនឹងការរកបាន៣គ្រាប់ នៅ១៥នាទីចុងក្រោយនៃការប្រកួត ដោយលទ្ធផល ៣-២ នៅវគ្គផ្ដាច់ព្រ័ត្រ ភូមិភាគបស្ចិម។

Minnesota មានគ្រាប់បាល់នាំមុខ២គ្រាប់ ដែលស៊ុតបញ្ចូលទីដោយ Emanuel Reynoso នៅនាទីទី២៩ និង Bakaye Dibassy នៅនាទីទី៦៧ ប៉ុន្ដែត្រូវបានក្រុមម្ចាស់ផ្ទះ Seattle វាយបកយកឈ្នះ៣គ្រាប់វិញពី Will Bruin នៅនាទីទី៧៥, Raul Ruidiaz នៅនាទីទី៨៩ និង Gustav Svensson នៅនាទីទី៩០។

Seattle បានឡើងមកកាន់វគ្គផ្ដាច់ព្រ័ត្រ MLS Cup ៤លើកក្នុងរយៈ៥ឆ្នាំចុងក្រោយ ពោលគឺនៅឆ្នាំ ២០១៦ ២០១៧ ២០១៩ និង ២០២០ ហើយគ្រងតំណែងជើងឯកពីរលើកនៅឆ្នាំ ២០១៦ និង ២០១៩។

ហើយពួកគេនឹងធ្វើដំណើរទៅប្រកួតនៅទឹកដីរបស់ម្ចាស់ជើងឯកភូមិភាគបូព៌ា Columbus Crew ដើម្បីដណ្ដើមតំណែងជើងឯក MLS Cup នៅថ្ងៃទី ១២ ខែធ្នូ ឆ្នាំ២០២០៕