ក្រោយខកខានការប្រកួតកីឡាប្រដាល់សកលមួយរយៈធំ កីឡាការិនីឆ្នើម វី ស្រីស្រស់ បានបង្ហាញក្ដីបារម្ភពីការធ្លាក់ចុះសមត្ថភាព ព្រោះមានតែការហ្វឹកហាត់ តែពុំបានបញ្ចេញសមត្ថភាព។
ប្អូនស្រីកីឡាករជួរមុខ វី សុភ័ស្ស រូបនេះមិនបានប្រកួតតាំងពីខែធ្នូ ឆ្នាំ២០២៥ មកម៉្លេះ ដោយសារតែមិនមានគូប្រកួត។ នាងថា ប៉ុន្មានខែមុនបានចាប់គូលើសង្វៀន Dragon the Golden Ring ដែរ តែគូប្រកួតដកខ្លួនវិញ។ ស្រីស្រស់ សង្កត់ធ្ងន់ថា កង្វះការប្រកួតសកល ព្រោះមិនសូវមានកីឡាការិនីចូលហ្វឹកហាត់។
កីឡាការិនីមានប្រភពនៅខេត្តកណ្ដាលបន្ថែមថា ការហ្វឹកហាត់កីឡាប្រដាល់សកល ដោយសារបងៗសុទ្ធតែជាអ្នកហាត់កីឡាប្រយុទ្ធមួយនេះ។
វី ស្រីស្រស់ បានជាប់ជម្រើសជាតិប្រដាល់សកលតាំងពីកម្រិតថ្នាលក្នុងឆ្នាំ ២០១៧ និងធ្លាប់ឈ្នះមេដាយមាសថ្នាក់ជាតិជាហូរហែ៕
