Skip to content
Liverpool ប្រឈមបាត់តំណែងកំពូលតារាង PL ក្រោយចាញ់ Southampton
    ទំព័រដើម  »  កីឡាអន្តរជាតិ  »  បាល់ទាត់

Liverpool ប្រឈមបាត់តំណែងកំពូលតារាង PL ក្រោយចាញ់ Southampton

Liverpool អាចនឹងបាត់បង់តំណែងកំពូលតារាង Premier League ក្រោយបរាជ័យក្រោមថ្វីជើង Southampton ដោយលទ្ធផល ១-០ កាលពីថ្ងៃចន្ទ ទី៤ ខែមករា ឆ្នាំ២០២១។

Danny Ings បានរកគ្រាប់បាល់បើកឆាកនាំមុខសម្រាប់ Southampton នៅនាទីទី២នៃការប្រកួត ពីការបញ្ជូនហ្វ្រីឃីគរបស់ James Ward-Prowse ហើយវាជាគ្រាប់បាល់តែមួយគត់ដែលជួយក្រុមម្ចាស់ផ្ទះទទួលបាន៣ពិន្ទុ។

ទោះយ៉ាងណាក្ដី ក្រុមរបស់លោក Jurgen Klopp នៅតែបន្ដឈរនៅកំពូលតារាង ក្រោយរងបរាជ័យលើកទី២ក្នុងលីគរដូវកាលនេះ ក្រោយចាញ់ Aston Villa ៧-២ កាលពីដើមខែតុលា ឆ្នាំ២០២០ ប៉ុន្ដែពួកគេទទួលបានតែ២ពិន្ទុប៉ុណ្ណោះ ក្នុងចំណោម៣ប្រកួតចុងក្រោយនៅក្នុងលីគ។

ហើយ Manchester United នឹងនាំមុខ ក្រុមការពារជើងឯកលីគកំពូលអង់គ្លេសវិញនៅលើតារាង PL បើសិនពួកគេទទួលបានជ័យជម្នះ សម្រាប់ប្រកួតដែលនៅសល់ ខណៈ Southampton ឡើងមកកាន់លេខ៦។

ខាងក្រោមនេះជាស្ថិតិ និង កំណត់ត្រាការប្រកួតដែល Southampton យកឈ្នះក្រុមការពារជើងឯក Liverpool។

  • Southampton ជាក្រុមតែមួយនៅក្នុងប្រវត្តិសាស្ដ្រ Premier League(រាប់ពីរដូវកាល ១៩៩១-៩២) ដែលអាចយកឈ្នះក្រុមការពារជើងឯកទាំង៧(Manchester United, Chelsea, Manchester City, Arsenal, Blackburn Rovers, Leicester City និង Liverpool) នៅរដូវកាលបន្ទាប់ពីក្រុមទាំងនោះឈ្នះពាន។
  • Liverpool មិនអាចរកគ្រាប់បាល់​ពីរប្រកួតជាប់គ្នានៅ Premier League ជាលើកដំបូង ចាប់តាំងពីខែឧសភា ឆ្នាំ២០១៨។
  • Liverpool ត្រូវការពេល៧៥នាទី ដើម្បីអាចស៊ុតចំគោលដៅ អំឡុងការប្រកួតទល់នឹង Southampton។ នេះជារយៈពេលនេះការរង់ចាំការស៊ុតចំគោលដៅយូរបំផុត ចាប់តាំងពីខែធ្នូ ឆ្នាំ២០១៥ ដែលកាលនោះ ពួកគេទទួលបានឱកាសស៊ុតចំគោលដៅនៅនាទីទី៨៩ ក្នុងជំនួបទល់នឹង Newcastle United។
  • បន្ទាប់ពីស៊ុតចំគោលដៅបាន៨លើកនៅក្នុងការប្រកួតជ័យជម្នះ ៧-០ លើ Crystal Palace ក្រុមហង្សក្រហម មានឱកាសស៊ុតចំគោលដៅតែ៧លើកប៉ុណ្ណោះ នៅ៣ប្រកួតចុងក្រោយក្នុងលីគ។
  • គ្រាប់បាល់បើកឆាករបស់ Danny Ings ឱ្យ Southampton ជាគ្រាប់បាល់ទី៥០របស់គេពីការចូលលេង ១២៤លើកនៅ Premier League ហើយនេះជាគ្រាប់បាល់ដែល ខ្សែប្រយុទ្ធជនជាតិអង់គ្លេសរូបនេះ រកបានលឿនបំផុតនៅក្នុងការប្រកួត។
  • អ្នកចាំទីដៃទី២ Fraser Forster បានបង្ហាញវត្ដមានលើទីលានប្រកួតជាលើកដំបូងសម្រាប់ Southampton ចាប់តាំងពីខែឧសភា ឆ្នាំ២០១៩ ហើយជាលើកដំបូងរបស់គេក្នុងក្របខណ្ឌលីគកំពូលអង់គ្លេស ដែលបានចូលលេងនៅកីឡដ្ឋាន St Mary ចាប់តាំងពីខែធ្នូ ឆ្នាំ២០១៧ មក។ វត្តមានរបស់ Forster ដោយសារតែអ្នកចាំទីដៃទី១ Alex McCarthy បានឆ្លងកូវីដ១៩។
  • ហើយអ្នកចាំទីរូបនេះ រក្សាសំណាញ់ទីមិនឱ្យរបូតគ្រាប់បាល់(clean sheet) នៅ Premier League ជាលើកដំបូងនៅខែ តុលា ឆ្នាំ២០១៧ ប៉ុន្ដែនេះជាការបង្ហាញខ្លួនលើកទី១៣ របស់គេនៅក្នុងការប្រកួតលីគកំពូលអង់គ្លេសតាំងពីពេលនោះមក៕