២ឆ្នាំជាប់គ្នាហើយដែល Atletico ធ្លាក់ពី Copa del Rey ក្រោមថ្វីជើងក្រុមលីគទី៣

Monghak Yong
13 មើល
0 នាទីអាន
- Advertisement -

ក្រុមកំពូលតារាង La Liga: Atletico Madrid ធ្លាក់ចេញយ៉ាងគួរឱ្យភ្ញាក់ផ្អើលពីពានរង្វាន់ Copa del Rey បន្ទាប់ពីចាញ់នៅទឹកដីក្រុមលីគទី៣ UE Cornella ១-០ យប់ថ្ងៃពុធទី៦ខែមករាឆ្នាំ២០២១។

Adrian Jimenez រកបានគ្រាប់បាល់តែមួយគត់ក្នុងការប្រកួត បន្ទាប់ពីចាប់ផ្ដើមបាន៧នាទី ដោយឆ្កឹះបាល់បញ្ជូនហ្វ្រ៊ីឃីកដោយ Agustin Medina។

Atletico លេង២៧នាទីចុងក្រោយដោយគ្នាតែ១០នាក់ ក្រោយ Ricard Sanchez ត្រូវបានបណ្ដេញចេញដោយសារកាតលឿង២ដង។

ក្រុមលោក Diego Simeone យប់មិញនេះក៏មានរបួសកីឡាករសំខាន់ម្នាក់ផងដែរគឺខ្សែការពារកណ្ដាល Jose Gimenez។

នេះជាលើកទី២ជាប់គ្នាហើយដែល Atletico ធ្លាក់ពីពាន Copa del Rey ក្រោមថ្វីជើងក្រុមលីគទី៣ ដោយឆ្នាំមុនលេងចាញ់ Cultural Leonesa៕

Follow:
លោក យ៉ុង ម៉ុងហាក់ ជា ពិធីករ អ្នកអត្ថាធិប្បាយ និង ជាការីនិពន្ធព័ត៌មានកីឡា ដែលមាន បទពិសោធការងារនៅស្ថាប័នធំៗមួយចំនួនក្នុងប្រទេសកម្ពុជា ទាំងទូរទស្សន៍ និង វេបសាយ។ លោក ម៉ុងហាក់ បាននិងកំពុងបំពេញការងារជាអ្នកសារព័ត៌មានកីឡា១០ឆ្នាំមកហើយ ។ លោក មានចំណេះដឹងកីឡាទាំងជាតិនិងអន្តរជាតិយ៉ាងច្បាស់លាស់ និងបរិយាយប្រកបដោយវិជ្ជាជីវៈ។ សព្វថ្ងៃ​លោកជា​និពន្ធនាយកប្រចាំ AMS SPORTS៕