Skip to content
គ្រូបង្វឹកក្លិបមួយនៅតួកគី ទម្លាយថាអនាគតរបស់ Ozil នឹងបង្ហាញច្បាស់នៅប៉ុន្មានថ្ងៃខាងមុខ
    ទំព័រដើម  »  កីឡាអន្តរជាតិ  »  បាល់ទាត់

គ្រូបង្វឹកក្លិបមួយនៅតួកគី ទម្លាយថាអនាគតរបស់ Ozil នឹងបង្ហាញច្បាស់នៅប៉ុន្មានថ្ងៃខាងមុខ

គ្រូបង្គោលរបស់ក្លិប Fenerbahce លោក Erol Bulut បាននិយាយថា អនាគតរបស់ Mesut Ozil នឹងត្រូវបង្ហាញយ៉ាងច្បាស់នៅប៉ុន្មានថ្ងៃខាងមុខនេះ ស្របពេលដែលមានការរាយការណ៍ថា ដំណើរនៃការផ្ទេរកីឡាកររូបនេះទៅក្លិបតួកគីប្រព្រឹត្ដទៅដោយរលូន។

កាលពីដើមសប្ដាហ៍នេះ មានការរាយការណ៍ថា Ozil បានចរចាជាមួយភាគីក្លិប Fenerbahce ពីការផ្ទេរចេញពីក្លិប Arsenal ក្រោយមិនទទួលបានឱកាសចូលលេងចាប់តាំងពីខែមីនា ឆ្នាំ២០២០ មក។

គ្រូបង្គោលក្លិប Fenerbahce លោក Bulut បាននិយាយថា៖ “ស្ថានភាពរបស់ Mesut Ozil នឹងបង្ហាញយ៉ាងច្បាស់នៅប៉ុន្មានថ្ងៃខាងមុខ។ Ozil ជាកីឡាករល្បីឈ្មោះម្នាក់។ វាមិនអាចទៅរួចនោះទេសម្រាប់ខ្ញុំ ក្នុងការនិយាយមុនពេលគេមកដល់”៕