Leicester City បានរំកិលឡើងមកកំពូលតារាង Premier League ក្រោយយកឈ្នះ Chelsea ដោយលទ្ធផល ២-០ កាលពីរាត្រីថ្ងៃអង្គារ ទី១៩ ខែមករា ឆ្នាំ២០២១។ គ្រាប់បាល់ទាំងពីរគ្រាប់របស់ក្រុមម្ចាស់ផ្ទះ Leicester រកបាននៅក្នុងវគ្គទី១ ដោយ Wilfred Ndidi ស៊ុតបញ្ចូលទីក្រៅប្រអប់នៅនាទីទី៧ ហើយ James Maddison រកបានមួយគ្រាប់ទៀតនៅនាទីទី៤១។
ទាំងនេះជាស្ថិតិ និង កំណត់ត្រានៃការប្រកួតកាលពីយប់មិញ៖
- Leicester City ឈរនៅកំពូលតារាង Premier League ក្រោយលេងបាន១៩ប្រកួតនៅក្នុងលីគជាលើកដំបូង ហើយពួកគេខកខានឡើងកំពូលតារាង ចាប់តាំងពីឈ្នះជើងឯកនារដូវកាល ២០១៥-១៦។
- ក្រោមការដឹកនាំរបស់លោក Bendan Rodgers, Leicester City ទទួលបានជ័យជម្នះ៣០លើក ក្នុងចំណោម៣៥ប្រកួតនៅ Premier League នៅពេលដែលពួកគេអាចរកគ្រាប់បាល់ទី១នៃការប្រកួត។
- Chelsea អាចរក្សាសំណាញ់ទីមិនឱ្យរបូតគ្រាប់បាល់តែ១៧ភាគរយប៉ុណ្ណោះ សម្រាប់ការប្រកួតក្រៅទឹកដីរបស់ពួកគេនៅ Premier League ក្រោមការបង្វឹកដោយលោក Frank Lampard បើធៀបទៅនឹងគ្រូបង្វឹកមុនៗដែលដឹកនាំក្រុមចាប់ពី១០ប្រកួតឡើង លោក Lampard មិនស្ថិតិទាបជាងគេបំផុតនៅ Chelsea។
- តាំងពីចាប់ផ្ដើមរដូវកាល ២០១៩-២០ មក មានតែ Newcastle ទេដែលរបូតគ្រាប់បាល់នៅក្រៅទឹកដីនៅ Premier League ច្រើនជាង Chelsea។ Newcastle របូត ៥២គ្រាប់ ខណៈ Chelsea របូត៥០គ្រាប់។
- លោក Brendan Rodgers អាចយកឈ្នះ៣៤ក្រុមដែលលោកជួបប្រកួតនៅ Premier League ក្នុងនាមជាអ្នកចាត់ការក្លិប(Swansea, Liverpool និង Chelsea) ដោយនេះជាលើកដំបូង ដែលក្រុមរបស់លោក ទទួលបានជ័យជម្នះលើ Chelsea។ ១១ប្រកួតកន្លងមកនៅលីគកំពូលអង់គ្លេស ក្រុមរបស់លោក Rodgers ស្មើ៧លើក និង ចាញ់៤លើក។
- ខ្សែបម្រើ James Maddison របស់ Leicester រកគ្រាប់បាល់នៅក្នុងលីគ៣ប្រកួតជាប់គ្នាជាលើកដំបូងនៅក្នុងអាជីពរបស់ខ្លួន។
- កីឡាករ Wilfred Ndidi របស់ Leicester ស៊ុតចូល Chelsea(២គ្រាប់) ច្រើនជាងក្រុមណាៗទាំងអស់នៅ Premier League ហើយ៣គ្រាប់ក្នុងចំណោមគ្រាប់បាល់ទាំង៧គ្រាប់របស់គេនៅក្នុងលីគ គឺស៊ុតបញ្ចូលទីនៅក្រៅប្រអប់។
តារាង Top 6 នៅ Premier League៖