ទើប​បង្ហោះរឿងចង់ឈប់​ប្រកួត ឥលូវរឿង សោភ័ណ្ឌ ប្រកាស​លក់​ឡាន

Sophana Pen
15 មើល
0 នាទីអាន
- Advertisement -

កីឡាករដៃភ្លើងជើងរន្ទះ រឿង សោភ័ណ្ឌ នៅថ្ងៃអង្គារ៍នេះ បានប្រកាសលក់រថយន្តរបស់ខ្លួន ដោយមិនបានបញ្ជាក់ពីមូលហេតុ ប្ដូរថ្មី រឺបែបណានោះទេ។

រថយន្ត Prius ពណ៌ស ស៊េរីឆ្នាំ២០០៧នេះ ជារថយន្តដែលគេឃើញ ម្ចាស់ខ្សែក្រវាត់៨ខ្សែជិះរយៈពេលជាងមួយឆ្នាំចុងក្រោយនេះ បន្ទាន់ពីរថយន្ត ហាយឡែនដឺ ដែលជើងខ្លាំងរូបនេះ ធ្លាប់ប្រើ​ប្រាស់។

រឿង សោភ័ណ្ឌ បានបាត់មុខពីសង្វៀន ជាង១ខែចុងក្រោយមកនេះ តាំងពីក្រោយផ្ដួល វង្ស វិឆ័យ។ មុន​ប្រកាស​លក់​រថយន្ត​នៅថ្ងៃ​នេះ កាល២សប្ដាហ៍មុន អ្នកប្រយុទ្ធដៃឆ្វេងមហាទម្ងន់ ទើប​បានបង្ហោះ status ដោយបានបង្ហើបពីចេតនាចង់បញ្ចប់អាជីព ដោយ​បញ្ហាសុខភាព។

រឿង សោភ័ណ្ឌ ដែលមានក្របខណ្ឌជាប៉ូលីសទើបទទួលបានការតម្លើងឋានន្តរស័ក្តិជា អនុសេនីយ៍ឯក ផងនោះ ក៏ត្រូវបណ្ដាញព័ត៌មានចុះផ្សាយថា កំពុងមានបញ្ហាសុខភាព ផ្នែកច្រមុះ និងបំពង់ក គួរផ្សំនិង ការពិបាកចាប់គូផង ដែលបានធ្វើឲ្យរូបគេ ស្ងាត់ពីសង្វៀន។

លោក ប៉ែន សុផាន់ណា ជាអ្នកផលិត និង យកព័ត៌មានកីឡា ដែលបានឆ្លងកាត់បទពិសោធខ្ពស់ ពីប្រព័ន្ធផ្សព្វផ្សាយដ៏លេចធ្លោមួយចំនួន ទាំងទូរទស្សន៍ និង អនឡាញ។ លោក សុផាន់ណា កំពុងបម្រើការងារជា អ្នកផលិត ព័ត៌មានកីឡា ប្រកបដោយការទទួលស្គាល់ ក្នុងវិស័យព័ត៌មានកីឡានៅ កម្ពុជា រយៈពេលជាង១០ឆ្នាំមកហើយ។ លោក ជាអ្នកផលិត ព័ត៌មានកីឡា និង បទយកការណ៍ អំពីជិវិតកីឡាករ ដ៏មានវិជ្ជាជីវៈ។