Skip to content
សហព័ន្ធកីឡាបាល់ទាត់ថៃ និងអារ៉ាប់ចុះ MoU ដើម្បីចូលរួមអភិវឌ្ឍវិស័យកីឡា
    ទំព័រដើម  »  កីឡាអន្តរជាតិ  »  បាល់ទាត់

សហព័ន្ធកីឡាបាល់ទាត់ថៃ និងអារ៉ាប់ចុះ MoU ដើម្បីចូលរួមអភិវឌ្ឍវិស័យកីឡា

សហព័ន្ធកីឡាបាល់ទាត់ថៃ បានចុះ​អនុស្សារណៈ​យោគយល់(MoU)ជាមួយនឹងសហព័ន្ធកីឡាបាល់ទាត់អ៊ីមីរ៉េតអារ៉ាប់រួម សម្រាប់សហប្រតិបត្តិការរវាងប្រទេសទាំងពីរនាពេលអនាគត។

អនុសារណៈយោគយល់ដែលបានចុះហត្ថលេខាកាលពីថ្ងៃទី២៨ខែមករាដោយឧត្តមសេនីយ៍ Somyot Poompunmuang និង ប្រធានសហព័ន្ធកីឡាបាល់ទាត់ UAE លោក Sheikh Rashid Humaid Al Nuaimi ត្រូវបានធ្វើឡើងតាមរយៈ Video conference។

ការចុះហត្ថលេខាកិច្ចព្រមព្រៀងនេះនឹងបង្កើនចំណងមិត្ដភាពរវាងសហព័ន្ធកីឡាបាល់ទាត់របស់ប្រទេសទាំងពីរ និងមានការរៀបចំការប្រកួតមិត្តភាពដកស្រង់បច្ចេកទេសរវាងក្រុមជម្រើសជាតិនៃប្រទេសទាំងពីរ។

លើសពីនេះទៅទៀត ការចុះ MoU នេះនឹងជួយបង្កើនភាពងាយស្រួលសម្រាប់ប្រទេសទាំងពីរ ដើម្បីផ្ដោះប្ដូរចំណេះដឹងផ្សេងៗដែលរួមបញ្ចូលទាំង ផ្នែកវិទ្យាសាស្ដ្រ និង សុខាភិបាលក្នុងវិស័យកីឡា។

ក្រៅពីនេះ ភាគីទាំងពីរក៏មានបំណងសហការនៅក្នុងការអភិវឌ្ឍវិស័យបាល់ទាត់កម្រិតខ្ពស់ ការសាងសង់អគារសាធារណៈ, ការបណ្ដុះបណ្ដាលគ្រូបង្វឹក និង អាជ្ញាកណ្ដាល និង ការប្រើប្រាស់បច្ចេកវិទ្យាវីដេអូជំនួយអាជ្ញាកណ្ដាល(VAR) ផងដែរ៕