Skip to content
Marcus Haber ខ្សែប្រយុទ្ធជម្រើសជាតិកាណាដា របស់វិសាខា ៖ កម្ពុជាជាប្រទេសដ៏ស្រស់ស្អាត ហើយមានកីឡាករមានទេពកោសល្យច្រើន
    ទំព័រដើម  »  កីឡាជាតិ  »  បាល់ទាត់

Marcus Haber ខ្សែប្រយុទ្ធជម្រើសជាតិកាណាដា របស់វិសាខា ៖ កម្ពុជាជាប្រទេសដ៏ស្រស់ស្អាត ហើយមានកីឡាករមានទេពកោសល្យច្រើន

សៀមរាប៖ Marcus Haber ជាកីឡាកបរទេសចំណូលថ្មី ជនជាតិកាណាដាដែលពាក់លេខ១១ ទើបតែបង្ហាញខ្លួនលើកដំបូលឲ្យក្លិបវិសាខាក្នុងពានរង្វាន់សប្បុរសធ៌មនៅខេត្តសៀមរាបកាលពីសប្ដាហ៍មុនបាននិយាយកោតសរសើថា កម្ពុជាជាប្រទេសដ៏ស្រស់ស្អាត ហើយក្រុមយើងមានកីឡាករមានទេពកោសល្យជាច្រើនដែលនឹងបង្កើតភាពប្រកួតប្រជែង ហើយ ក្លិបពិតជាអាជីពណាស់។

បាទ ជាបទពិសោធល្អសម្រាប់ខ្ញុំនៅកម្ពុជាមកទល់ពេលនេះ មិត្តរួមក្រុម ក្រុមគ្រូបង្វឹកគឺល្អចំពោះខ្ញុំ ហើយពួកយើងលេងបានល្អ។ គ្រប់គ្នារំភើបចំពោះរដូវកាលថ្មីដែលនឹងចាប់ផ្ដើមនៅពេលខាងមុខ។ ខ្ញុំបានមកដល់កម្ពុជារយៈពេល១ខែកន្លះហើយ ខ្ញុំសម្របខ្លួនបានល្អនៅក្នុងក្រុម កាយសម្បទារបស់ពួកយើងគឺល្អ ហើយពួកយើងមានពេល៦សប្ដាហ៍ទៀតដើម្បីពង្រឹង ដូច្នេះយើងនឹងរួចរាល់ដើម្បីចាប់ផ្ដើមរដូវកាលថ្មី។

គ្រូបង្គោលរបស់ខ្ញុំ Colum បាននិយាយជាមួយខ្ញុំ គាត់ជាគ្រូបង្វឹកល្អ ហើយគាត់និយាយពីគម្រោងល្អៗជាច្រើនរបស់ក្លិប។ ខ្ញុំមិនធ្លាប់ដឹងពីបាល់ទាត់កម្ពុជាពីមុនមកទេ រហូតមកទល់ពេលខ្ញុំមកដល់ទីនេះ។ ខ្ញុំសង្កេតឃើញក្រុមយើងមានកីឡាករមានទេពកោសល្យជាច្រើនដែលនឹងបង្កើតភាពប្រកួតប្រជែង ហើយ ក្លិបពិតជាអាជីពណាស់។

កម្ពុជាជាប្រទេសដ៏ស្រស់ស្អាត ហើយខ្ញុំកំពុងអន្ទះសាររង់ចាំការប្រកួត។

Marcus ជាកីឡាករជាជីពម្នាក់មានបទពិសោធន៍ច្រើនក្នុងជម្រើសជាតិ កាណាដា ដែលគេធ្លាប់ជាប់ជម្រើស U16 U17 U20 U23 ហើយរូបគេជាធ្លាប់លេងនៅក្នុងក្លិប វេសប្រោម នៃក្របខណ្ឌ ព្រឺម្ញៀលិកផងដែរ៕