ជប៉ុនបញ្ជាក់ថាអូឡាំពិកក្នុងឆ្នាំ២០២១ត្រូវតែធ្វើដាច់ខាតទោះក្នុងតម្លៃណាក៏ដោយ

Monghak Yong
17 មើល
0 នាទីអាន
- Advertisement -

រដ្ឋមន្ត្រីកីឡាអូឡាំពិកជប៉ុន លោក Seiko Hashimoto បានលើកឡើងថាព្រឹត្តិការណ៍តូក្យូអូឡាំពិក២០២០ដែលត្រូវបានលើកពេលទៅប្រារព្វក្នុងឆ្នាំ២០២១នោះ ត្រូវតែរៀបចំឱ្យបានដាច់ខាត ទោះក្នុងតម្លៃណាក៏ដោយ។

តូក្យូអូឡាំពិកដើមឡើយត្រូវប្រព្រឹត្តទៅក្នុងខែកក្កដាឆ្នាំ២០២០នេះ ប៉ុន្តែត្រូវបានប្រកាសផ្អាក១ឆ្នាំក្នុងខែមីនាកន្លងទៅ ដោយសារការរាតដ្បាតនៃជំងឺកូវីដ១៩នៅជុំវិញពិភពលោក។

ដើមសប្ដាហ៍នេះ គណៈកម្មាធិការអូឡាំពិកអន្តរជាតិ (IOC) បាននិយាយថាព្រឹត្តិការណ៍ឆ្នាំក្រោយនឹងត្រូវតែកើតឡើងឱ្យខាងតែបាន ទោះមានឬគ្មានជំងឺកូវីដក៏ដោយ។

គ្រប់ភាគីពាក់ព័ន្ធកំពុងធ្វើការជាមួយគ្នាដើម្បីត្រៀមលក្ខណៈ ហើយអត្តពលិកក៏កំពុងខិតខំដើម្បីត្រៀមឆ្ពោះទៅឆ្នាំក្រោយដែរ។

ប្រធានប្រតិបត្តិតូក្យូ២០២០លោក Toshiro Muto បាននិយាយរួចហើយថាព្រឹត្តិការណ៍នេះនឹងធ្វើឡើងក្នុងលក្ខណៈសាមញ្ញ៕

Follow:
លោក យ៉ុង ម៉ុងហាក់ ជា ពិធីករ អ្នកអត្ថាធិប្បាយ និង ជាការីនិពន្ធព័ត៌មានកីឡា ដែលមាន បទពិសោធការងារនៅស្ថាប័នធំៗមួយចំនួនក្នុងប្រទេសកម្ពុជា ទាំងទូរទស្សន៍ និង វេបសាយ។ លោក ម៉ុងហាក់ បាននិងកំពុងបំពេញការងារជាអ្នកសារព័ត៌មានកីឡា១០ឆ្នាំមកហើយ ។ លោក មានចំណេះដឹងកីឡាទាំងជាតិនិងអន្តរជាតិយ៉ាងច្បាស់លាស់ និងបរិយាយប្រកបដោយវិជ្ជាជីវៈ។ សព្វថ្ងៃ​លោកជា​និពន្ធនាយកប្រចាំ AMS SPORTS៕