ខ្សែប្រយុទ្ធ Zlatan Ibrahimovic របស់ AC Milan ទំនងត្រូវអវត្តមានរយៈពេលរហូតដល់៣សប្ដាហ៍ដោយសាររបួសភ្លៅឆ្វេង អំឡុងការប្រកួតដែលក្រុមរបស់គេបានឈ្នះ២-១លើ AS Roma ក្នុងក្របខ័ណ្ឌ Serie A កាលពីថ្ងៃអាទិត្យ ទី២៨ខែកុម្ភៈឆ្នាំ២០២១។
កីឡាករជនជាតិស៊ុយអែតវ័យ៣៩ឆ្នាំដែលរកបាន២៩គ្រាប់ពីការចូលលេង៥៣លើកសម្រាប់ Man Utd រវាងឆ្នាំ២០១៦ដល់២០១៨ ត្រូវបានប្ដូរចេញក្នុងនាទី៥៦នៃការប្រកួតរបស់ Milan កាលពីចុងសប្ដាហ៍មុន។
AC Milan ត្រូវបានចាប់ឆ្នោតប៉ះ Man Utd ក្នុងវគ្គ១៦ក្រុមចុងក្រោយ Europa League ដែលនឹងធ្វើនៅថ្ងៃទី១១និង១៨ខែមីនា។ ដូច្នេះមានន័យថា Zlatan ទំនងជាមិនទាន់ការប្រកួតនោះឡើយ។
អតីតសមាជិក Malmo, Ajax, Juventus, Inter Milan, Barcelona និង PSG ខាងលើ រកបាន១៦គ្រាប់ពីការបង្ហាញខ្លួន២១លើកក្នុងរដូវកាល២០២០-២១នេះ។
Milan ពេលនេះកំពុងឈរលេខរៀងទី២ មាន៥២ពិន្ទុពី២៤ប្រកួត នៅក្រោម Inter Milan ៤ពិន្ទុ៕