Skip to content
លោក Joan Laporta ត្រូវបានបោះឆ្នោតជាប្រធានក្លិបថ្មីរបស់ Barcelona
    ទំព័រដើម  »  កីឡាអន្តរជាតិ  »  បាល់ទាត់

លោក Joan Laporta ត្រូវបានបោះឆ្នោតជាប្រធានក្លិបថ្មីរបស់ Barcelona

លោក Joan Laporta បានជាប់ឈ្មោះជាប្រធានក្លិបថ្មីរបស់ Barcelona ក្រោយឈ្នះការបោះឆ្នោតដែលធ្វើឡើងកាលពីថ្ងៃអាទិត្យ ទី៧ ខែមីនា ឆ្នាំ២០២១។

លោក Laporta ទទួលបានសំឡេងបោះឆ្នោត ៥៤% ខណៈបេក្ខភាពពីររូបផ្សេងទៀតគឺលោកVictor Font ទទួលបានចំណាត់ថ្នាក់លេខ២ មានសំឡេងបោះឆ្នោត ៣០% ហើយលោក Toni Freixa ស្ថិតនៅចំណាត់ថ្នាក់លេខ៣។

បុរសវ័យ៥៨ឆ្នាំ Laporta ធ្លាប់កាន់តំណែងប្រធានក្លិប Barcelona ចន្លោះពីឆ្នាំ ២០០៣ ដល់ ២០១០ មុនពេលត្រូវបានជំនួសដោយលោក Josep Maria Bartomeu៕