Skip to content
ឪពុក Cavani ថា​កូនប្រុស​ខ្លួន​មិន​សូវ​​សប្បាយ​ចិត្ត​​នៅ​អង់គ្លេស​ហើយ​អាច​ផ្លាស់​ទៅឡាទីន​វិញ
    ទំព័រដើម  »  កីឡាអន្តរជាតិ  »  បាល់ទាត់

ឪពុក Cavani ថា​កូនប្រុស​ខ្លួន​មិន​សូវ​​សប្បាយ​ចិត្ត​​នៅ​អង់គ្លេស​ហើយ​អាច​ផ្លាស់​ទៅឡាទីន​វិញ

Edinson Cavani មិន​មាន​អារម្មណ៍​​ថា​មាន​ក្ដី​សុខ​​នៅ​អង់គ្លេស​ទេ​ហើយ​អាច​ត្រលប់​ទៅ​លេង​នៅ​ឡាទីន​វិញ​។ នេះ​បើ​តាម​ការ​និយាយ​របស់​លោក Luis Cavani ដែល​ជា​ឪពុក​។

ខ្សែ​ប្រយុទ្ធ​អ៊ុយរុយហ្គាយ​វ័យ​៣៤​ឆ្នាំ Cavani ​បាន​ចូល​រួម Manchester United លើ​កិច្ចសន្យា​១​ឆ្នាំ ​កាល​ពី​​ខែ​តុលា​​ឆ្នាំ​២០២០​ដោយ​គ្មាន​តម្លៃ​ផ្ទេរ​ ក្រោយ​ចាកចេញ​ពី PSG។

មក​ទល់​ពេលនេះ អតីត​សមាជិក Danubio, Palermo និង Napoli រក​បាន​៧​គ្រាប់​ពីការ​ចូលលេង​២៥​លើក​សម្រាប់​ក្រុម​លោក Ole Gunnar Solskjaer រដូវកាលនេះ​។

លោក Luis Cavani ​បាន​ប្រាប់​សារព័ត៌មាន TyC Sports ​ថា​៖ «មាន​ឱកាស​៦០​%​ដែល Edinson នឹង​មក​អាមេរិក​ខាង​ត្បូង​។ ពួក​យើង​ពិត​ជា​ចង់​ដឹង​ណាស់​។ ពួក​យើង​តែង​តែ​អាច​ទៅ​សួរ​សុខទុក្ខ​គេ​បាន​។ គេ​​បាន​រស់​នៅ​កន្លែង​ដ៏​ស្រស់ស្អា​ត​នានា​ដែល​មនុស្ស​ម្នា​ទទួល​គេ​យ៉ាង​កក់​ក្ដៅ​។ គេ​បាន​ធ្វើ​ឱ្យ​មនុស្ស​ជុំវិញ​​ស្រលាញ់​គេ​​។ គេ​មាន​មិត្តភ័ក្ដិ​ច្រើន​។ ប៉ុន្តែ​ឥឡូវ​គេ​មិន​មានអារម្មណ៍​ថា​មាន​​ក្ដី​សុខ​ទេ។ គេ​បាន​និង​កំពុង​គិត​ជាង​២​ឆ្នាំ​ហើយ​ថា​គេ​ចង់​មក​រស់​នៅ​ជិត​គ្រួសារ​របស់​គេ ហើយ​នោះ​ជា​មូលហេតុ​ដែល​ខ្ញុំ​គិត​ថា​ Edinson នឹង​មក​លេង​ឱ្យ​ក្រុម​មួយ​នៅ​អាមេរិក​ខាង​ត្បូង​»។

បើ​តាម​ឪពុក​របស់​គេ Cavani អាច​ផ្លាស់​ទៅ​ចូល​រួម Boca Juniors ​ក្នុង​ប្រទេស​អាហ្សង់ទីន​៕