សាលា​ឧទ្ធរណ៍​​មីឡាន​តម្កល់​ទោស​​ដាក់​ពន្ធនាគារ​៩​ឆ្នាំ​លើ​អតីត​ខ្សែ​ប្រយុទ្ធ​ឆ្នើម​ប្រេស៊ីល Robinho ​

Monghak Yong
13 មើល
0 នាទីអាន
- Advertisement -

សាលា​ឧទ្ធរណ៍​​ក្រុង​មីឡាន (Milan Court of Appeal) បាន​តម្កល់​សេចក្ដី​សម្រេច​ដាក់​ពន្ធនាគារ​៩​ឆ្នាំ​លើ​អតីត​ខ្សែ​ប្រយុទ្ធ​ឆ្នើម​ប្រេស៊ីល Robinho​។

អតីត​សមាជិក Santos, Real Madrid, Man City, AC Milan, Guangzhou Evergrande, Atletico Mineiro, Sivasspor និង Istanbul Basaksehir ​វ័យ​៣៧​ឆ្នាំ ត្រូវ​បាន​តុលាការ​អ៊ីតាលី​​ផ្ដន្ទា​ទោស​កាល​ពី​ខែ​ធ្នូ​ឆ្នាំ​២០២០ ចំពោះ​ការ​ចូល​រួម​របស់​គេ​ក្នុង​អំពើ​រំលោភ​ជា​ក្រុម​មួយ​លើ​នារី​វ័យ​២៣​ឆ្នាំ​ម្នាក់​នៅ​ថ្ងៃ​ខួប​កំណើត​របស់​នាង​ដែល​ធ្វើ​នៅ La Repubblica​ ក្នុង​ឆ្នាំ​២០១៣​ និង​ត្រូវ​បាន​រក​ឃើញ​ពិរុទ្ធភាព​ក្នុង​ឆ្នាំ​២០១៧​។

តុលាការ​បាន​រក​ឃើញ​ថា Robinho បាន​មើល​ងាយ​មើល​ថោក​និង​​ធ្វើ​ឱ្យ​អាម៉ាស់មុខ​យ៉ាង​ឃោឃៅ​លើ​នារី​រូបនោះ​​។

Robinho មាន​ពេល​៤៥​ថ្ងៃ​ដើម្បី​ប្ដឹង​តវ៉ា​ទៅ​តុលាការ​កំពូល​​អ៊ីតាលី​។

សូម​ជម្រាប​ថា Robinho ​រង​ការ​ផ្ដន្ទាទោស​រួម​ជាមួយ​មិត្តភ័ក្ដិ​របស់​គេ​ម្នាក់​ទៀត​ឈ្មោះ Ricardo Falco​៕

Follow:
លោក យ៉ុង ម៉ុងហាក់ ជា ពិធីករ អ្នកអត្ថាធិប្បាយ និង ជាការីនិពន្ធព័ត៌មានកីឡា ដែលមាន បទពិសោធការងារនៅស្ថាប័នធំៗមួយចំនួនក្នុងប្រទេសកម្ពុជា ទាំងទូរទស្សន៍ និង វេបសាយ។ លោក ម៉ុងហាក់ បាននិងកំពុងបំពេញការងារជាអ្នកសារព័ត៌មានកីឡា១០ឆ្នាំមកហើយ ។ លោក មានចំណេះដឹងកីឡាទាំងជាតិនិងអន្តរជាតិយ៉ាងច្បាស់លាស់ និងបរិយាយប្រកបដោយវិជ្ជាជីវៈ។ សព្វថ្ងៃ​លោកជា​និពន្ធនាយកប្រចាំ AMS SPORTS៕