Skip to content
ចចាមរាមនៃការដោះដូរកីឡាករ ក្នុងថ្ងៃទី២៥ ខែមិនា ឆ្នាំ២០២១
    ទំព័រដើម  »  កីឡាជាតិ

ចចាមរាមនៃការដោះដូរកីឡាករ ក្នុងថ្ងៃទី២៥ ខែមិនា ឆ្នាំ២០២១

Four Four Two រាយការណ៍ថា ហង្សក្រហម Liverpool ចាប់អារម្មណ៍ក្នុងការចុះហត្ថលេខាយកខ្សែប្រយុទ្ធអ៊ុយរូហ្គាយ Luis Suarez របស់ Atletico Madrid អាយុ ៣៤ ឆ្នាំជាថ្មីដើម្បីមកបំពេញចំណុចខ្វះខាតត្រង់តំបន់ប្រយុទ្ធរបស់ខ្លួន។

ខ្សែប្រយុទ្ធសញ្ជាតិអេស៉្បាញ Diego Costa

Mundo Deportivo របស់អេស៉្បាញបានចុះផ្សាយអំពី ខ្សែប្រយុទ្ធសញ្ជាតិអេស៉្បាញ Diego Costa វ័យ ៣២ ឆ្នាំដែលប្រកាសចែកផ្លូវគ្នាជាមួយក្លិប Atletico Madrid កាលពីប៉ុន្នានខែមុននេះ នឹងត្រូវផ្លាស់ទៅលេងឱ្យ Benfica នៅរដូវកាលក្រោយខាងមុខនេះ។

ខ្សែប្រយុទ្ធអេស្បាញ Brahim Diaz

Real Madrid ចង់នាំយកខ្សែប្រយុទ្ធអេស្បាញ Brahim Diaz អាយុ ២១ ឆ្នាំត្រឡប់មកវិញក្រោយដាក់ឱ្យ AC Milan ខ្ចីជើង នេះបើតាមសារព័ត៌មាន Calciomercato របស់អ៊ីតាលី។ ចំណែកឯសារព័ត៌មាន COPE របស់អេស៉្បាញវិញ បានលើកឡើងថា Real Madrid មិនចាប់អារម្មណ៍ឡើយក្នុងការនាំយក ខ្សែប្រយុទ្ធ Cristiano Ronaldo របស់ក្លឹបសេះបង្កង់ Juventus ត្រឡប់មកអេស៉្បាញវិញ។

ខ្សែការពារសញ្ជាតិអេស្ប៉ាញ Pau Torres

បើតាមសារព័ត៌មាន Manchester Evening News បញ្ជាក់ថា Man Utd មានបំណងនាំយកខ្សែការពារសញ្ជាតិអេស្ប៉ាញ Pau Torres អាយុ ២៤ឆ្នាំ របស់ Villarreal មកកាន់ទីក្រុង Manchester នៅរដូវក្តៅនេះ។

ខ្សែបម្រើ Georginio Wijnaldum របស់ក្រុមហង្សក្រហម Liverpool

ខ្សែបម្រើ Georginio Wijnaldum របស់ក្រុមហង្សក្រហម Liverpool និយាយប្រាប់ Metro ថាគេមិនទទួលបានដំណឹងអ្វីនោះទេ បើទោះបីជាមានរបាយការណ៍ថាកីឡាករហុល្លង់វ័យ ៣០ឆ្នាំរូបនេះបានយល់ព្រមចូលរួមជាមួយរួម Barcelona នៅពេលដែលគេចប់កិច្ចសន្យាជាមួយហង្សក្រហមនៅរដូវក្តៅខាងមុននេះ។

ខ្សែការពារ Eric Garcia

Arsenal និង Chelsea ចាប់អារម្មណ៍ក្នុងការចុះកុងត្រាជាមួយខ្សែការពារ Eric Garcia ប៉ុន្តែកីឡាករវ័យ ២០ ឆ្នាំរូបនេះបានយល់ព្រមវិលត្រឡប់ទៅ Barcelona វិញនៅពេលគេអស់កុងត្រា ជាមួយក្រុម Manchester City នៅរដូវក្តៅខាងមុខនេះបើតាម Daily Star។