លោក Unai Emery នឹងត្រលប់ទៅកីឡដ្ឋាន Emirates ដោយត្រូវដឹកនាំ Villreal ទៅប៉ះក្លិបចាស់ Arsenal ក្នុងវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ UEFA Europa League។
អ្នកចាត់ការជនជាតិអេស្ប៉ាញធ្លាប់ដឹកនាំ Arsenal ពីខែឧសភា ឆ្នាំ២០១៨ ដល់ខែវិច្ឆិកា ឆ្នាំ២០១៩។
លោកធ្លាប់នាំ Arsenal ឡើងផ្ដាច់ព្រ័ត្រ Europa League ២០១៨/២០១៩ ដែលកាលណោះចាញ់ Chelsea។
បុរសវ័យ៤៩ឆ្នាំធ្លាប់លើកពាន Europa League នេះ៣ដងជាប់គ្នាក្នុងរដូវកាល២០១៣/២០១៤, ២០១៤/២០១៥ និង២០១៥/២០១៦ កាលធ្វើជាអ្នកចាត់ការ Sevilla។
គួរបញ្ជាក់ថា Villareal បានទម្លាក់ក្លិបក្រូអាត Dinamo Zagreb ដោយលទ្ធផលសរុប ៣ទល់នឹង១ ក្នុងវគ្គ៨ក្រុម។
ជើងទីមួយ Villareal ត្រូវទទួលភ្ញៀវ Arsenal មុនប្រកួតជើងទី២នៅអង់គ្លេស ថ្ងៃទី០៦ ខែឧសភា៕