លោក សួង ម៉ារឌី ប្រើរយៈពេលជាង១០ឆ្នាំដើម្បីថតសត្វស្លាបនៅកម្ពុជា
លោក សួង ម៉ារឌី ប្រើរយៈពេលជាង១០ឆ្នាំដើម្បីថតសត្វស្លាបនៅកម្ពុជា។ ដោយសារតែចង់បង្ហាញភាពស្រស់ស្អាតនៃសត្វស្លាប សត្វព្រៃនៅក្នុងព្រះរាជាណាចក្រកម្ពុជាលោកបានប្រើពេលជាច្រើនឆ្នាំក្នុងការចុះទៅតំបន់ព្រៃភ្នំដើម្បីផ្ដិតយករូបភាពជាច្រើនដែលទាក់ទងជាមួយជីវចម្រុះទាំងនេះ។ នៅក្នុងកម្មវិធី<ចំណេះដឹងកីឡា> របស់ AMS Sports លោកនឹងបង្ហាញអំពីចំណេះដឹងផ្សេងៗក្នុងការថតរូបសត្វស្លាប សត្វព្រៃនៅកម្ពុជា។
ពានរង្វាន់យុវជនU15 និង U18 ឈានចូលវគ្គពាក់កណ្តាលផ្ដាច់ព្រ័ត្រ
ពានរង្វាន់ជម្រើសជើងឯកយុវជនអាយុក្រោម១៥ឆ្នាំនិង១៨ឆ្នាំ ឆ្នាំ២០២២ ឈានមកដល់វគ្គពាក់កណ្តាលផ្តាច់ព្រាត់ហើយនៅចុងសប្ដាហ៍នេះ។ បន្ទាប់ពីបានចាប់ផ្តើមបើកការប្រកួតវគ្គចែកពូលកាលពីថ្ងៃទី២០ ខែមីនា ឆ្នាំ២០២២កន្លងមក ក្រុមយុវជនអាយុក្រោម១៥ឆ្នាំចំនួន៣៦ក្រុម និងក្រុមយុវជនអាយុក្រោម១៨ឆ្នាំចំនួន៣៩ក្រុមបានប្រកួតប្រជែងគ្នាយ៉ាងស្វិតស្វាញ។ ហើយនៅទីបំផុត ពេលនេះរកឃើញក្រុមយុវជនអាយុក្រោម១៥ឆ្នាំខ្លាំងៗបំផុតចំនួន៤ក្រុមមានដូចជា សាលាតម្រង់ទិសខេត្តស្វាយរៀង,ក្លិបបាល់ទាត់ណាហ្គាវើលដ៍,ក្លិបធីហ្វី អាមី…