កំណត់ត្រាថ្មី! បាល់ទាត់មិត្តភាពយុវជនអន្តរក្រសួង-ស្ថាប័ន ឆ្នាំនេះ មានដល់ទៅ៣៥ក្រុមចូលរួម
ការប្រកួតបាល់ទាត់ពានរង្វាន់ «មិត្តភាពយុវជនអន្ដរក្រសួង-ស្ថាប័ន» លើកទី១០ ឆ្នាំ២០២៥ ទទួលបានកំណើននៃការចូលរួមពីបណ្តាលក្រសួង-ស្ថាប័នចំនួន ៣៥ក្រុមដែលជាចំនួនមួយកើនឡើងសម្រាប់រដូវកាលថ្មីនេះ។ តាមការបញ្ជាក់ពីសំណាក់ ឯកឧត្តម សុខសប្បាយណា ប្រធានគណៈកម្មាធិការកីឡាបាល់ទាត់មិត្តភាពយុវជនអន្តរក្រសួង-ស្ថាប័ន បានមានប្រសាសន៍ថាតាមរយៈចំនួននៃការចូលរួមប្រកួតប្រជែងសម្រាប់ឆ្នាំថ្មីនេះ ឯកឧត្តម…