ការប្រកួតបាល់ទាត់ពានរង្វាន់ «មិត្តភាពយុវជនអន្ដរក្រសួង-ស្ថាប័ន» លើកទី១០ ឆ្នាំ២០២៥ ទទួលបានកំណើននៃការចូលរួមពីបណ្តាលក្រសួង-ស្ថាប័នចំនួន ៣៥ក្រុមដែលជាចំនួនមួយកើនឡើងសម្រាប់រដូវកាលថ្មីនេះ។ តាមការបញ្ជាក់ពីសំណាក់ ឯកឧត្តម សុខសប្បាយណា ប្រធានគណៈកម្មាធិការកីឡាបាល់ទាត់មិត្តភាពយុវជនអន្តរក្រសួង-ស្ថាប័ន បានមានប្រសាសន៍ថាតាមរយៈចំនួននៃការចូលរួមប្រកួតប្រជែងសម្រាប់ឆ្នាំថ្មីនេះ ឯកឧត្តម សុខសប្បាយណា ប្រធានគណៈកម្មាធិការកីឡាបាល់ទាត់មិត្តភាពយុវជនអន្តរក្រសួង-ស្ថាប័ន វាយតម្លៃថា គឺជាការបំណែកកំណត់ត្រាពិសេសថ្មី ធៀបនឹងឆ្នាំកន្លងៗទៅ។
ថ្នាក់ដឹកនាំខាងលើបន្ថែមទៀតថាការកើនឡើងនេះបានមកពីការចូលរួមពីសំណាក់ស្ថាប័នថ្មីៗ ក៏ដូចជាការវិលត្រឡប់សារជាថ្មីពីសំណាក់ក្រសួង-ស្ថាប័នចំនួន៣ក្នុងនោះរួមមាន ក្រសួងអធិការកិច្ច អគ្គលេខាធិការដ្ឋានព្រឹទ្ធសភា និងក្រសួងកិច្ចការនារី។ លើសពីនេះ ឯកឧត្តមប្រធានគណៈកម្មាធិការរូបនេះក៏បានលើកឡើងពីលក្ខខណ្ឌថ្មីមួយសម្រាប់រដូវកាលនេះគឺការមិនគិតពីចំនួនគ្រាប់បាល់សម្រាប់កំណត់ក្រុមដែលត្រូវឡើងទៅវគ្គបន្តទៀតនោះទេ ដោយជំនួសមកវិញនៅការគិត Head to Head ជាគោលវិញម្តង។ សារគន្លងមកក្រុមខ្លះរបូតគ្រាប់បាល់ច្រើនៗពេក។
ស្របគ្នានេះដែរ លោកជំទាវ ដាំ ដារីនី អនុប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជាក៏បានផ្តល់មតិសំណេះសំណាលគ្នា ជាមួយនិងការសាទរជាមួយគណៈកម្មាធិការកីឡាបាល់ទាត់មិត្តភាពយុវជនអន្តរក្រសួង-ស្ថាប័នដែលបង្កើតឱ្យមាននៅការប្រកួតបាល់ទាត់រវាងក្រុមការងារក្រសួងនិងស្ថាប័ននេះឡើង។ លោកជំទាវក៏បានបង្ហាញនៅការគាំទ្រយ៉ាងពេញទំហឹងនិងលើកទឹកចិត្តបន្តឱ្យមានព្រឹត្តិការណ៍នេះជារៀងរាល់ឆ្នាំបន្តទៀត។
សូមបញ្ជាក់ថា កាលពីរសៀលថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២៥ គណៈកម្មាធិការបានរៀបចំសន្និសីទសារព័ត៌មាន និងចាប់ពូលនៃកម្មវិធីប្រកួតកីឡាបាលទាត់ពានរង្វាន់ “មិត្តភាពយុវជនអន្តរក្រសួង-ស្ថាប័ន“ លើកទី១០ ឆ្នាំ២០២៥ ក្រោមអធិបតីភាពលោកជំទាវ ដាំ ដារីនី អនុប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា និងមានការចូលរួមពីសំណាកឯកឧត្តម សុខសប្បាយណា ប្រធានគណៈកម្មាធិការកីឡាបាល់ទាត់មិត្តភាពយុវជនអន្តរក្រសួង-ស្ថាប័ន លោក កាក់ ឡងឌី តំណាងសហព័ន្ធកីឡាបាល់ទាត់កម្ពុជា តំណាងក្រុមហ៊ុនសហការឧបត្ថម្ភ និងប្រតិភូក្រុមកីឡាតាមក្រសួង និងស្ថាប័ន សរុបប្រហែល ៣០០ នាក់។
នៅឆ្នាំ ២០២៥ នេះ មានក្រុមចូលរួមចំនួន ៣៥ ក្នុងនោះត្រូវបានបែងចែកជា ៨ ពូលដោយក្នុង ១ ពូលមាន ៤ ក្រុម (A-H) ដោយឡែកពូល F G និង H មាន ៥ ក្រុម។ រូបមន្តការប្រកួត: ជម្រុះក្នុងពូលដោយយកលេខ ១ និងលេខ ២ នៃពូលនីមួយឡើងទៅវគ្គបន្ត៕