គន្ធ វណ្ណនីតា សារភាពថាភ្លាំងភ្លាត់ក្បាច់ពេលប៉ះដៃគូបុក តែសន្យានឹងមិនអាចកើតឡើងម្តងទៀតសម្រាប់ប្រកួតនៅហ្វីលីពីន
កីឡាការិនីគុនចម្រុះ គន្ធ វណ្ណនីតា បានសារភាពត្រង់ៗថាកាលពីប្រកួតប៉ះកីឡាការិនីម៉ាឡេស៊ីក្នុងព្រឹត្តិការណ៍ប្រកួតយុទ្ធគុនចម្រុះជ្រើសរើសជើងឯកអាស៊ីលើកទី២ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះលើកមុននោះ រូបគេហាក់មានការភ្លេចភ្លាំង និងគាំងក្បាច់ពេលប្រកួតប៉ះគូប្រកួតដែលដើរចូលបុកលឿនបែបនោះ។ កូនអ្នកភ្នំពេញបន្តថានេះក៏ព្រោះតែកាលនោះរូបគេទើបតែចូលហ្វឹកហាត់កីឡាគុនចម្រុះនេះបានជាង២ខែមុនការប្រកួត ម្ល៉ោះហើយទាំងក្បាច់គុន ស្មារតី តាក់តិចផ្សេងៗ នីតាថាវាពិតជានៅថ្មីនៅឡើយសម្រាប់នាង។ និស្សិតផ្នែកទំនាក់ទំនងអន្តរជាតិក្រោយទទួលបានដំបូន្មានពីគ្រូៗ…