រឺម៉កកង់៣មួយគ្រឿងគ្នា១៣នាក់! យុវជនមកពីក្ដីតាកុយមិនខ្វល់រឿងចង្អៀតស៊ូអង្គុយប្រជ្រៀតទៅធ្វើតេស្ដ U13 នៅបឹងកេត
តាមរយៈព័ត៌មានរបស់ក្លឹបបាល់ទាត់បឹងកេតស្តីពីការធ្វើតេស្តជ្រើសរើសយុវជនអាយុក្រោម១៣ឆ្នាំរបស់ក្លឹបឃើញថាមានយុវជនជាច្រើនរយនាក់បានមកចូលរួមបង្ហាញសមត្ថភាពយ៉ាងច្រើនកុះករ។ ក្នុងនោះដែរយុវជន ជា ដានីយ៉ែល តៃកុងកង់បីដឹកក្មេងៗប្រមាណ១៣នាក់មកពីម្តុំក្តីតាកុយបានលើកឡើងថាពិតជារីករាយក្នុងការជូនក្មេងៗប្រចាំក្រុមជំនុំផ្លូវនៃក្តីសង្ឃឹម (Way of Hope) របស់ខ្លួនមកបញ្ចេញទេពកោសល្យក្នុងឱកាសនៃការតេស្តយុវជនចូលរួមជាមួយក្លឹបបាល់ទាត់បឹងកេតនេះ។ យុវជនមានមូលដ្ឋានក្នុងសង្កាត់វាលស្បូវដដែលបន្តថាត្បិតត្រូវចំណាយពេលវេលាចាំយូរ និងថវិកាផ្ទាល់ខ្លួនផ្សេងៗមែន ប៉ុន្តែដានីយ៉ែលពេញចិត្តនឹងជូនក្មេងៗរបស់គេមកបំពេញក្តីស្រមៃក្លាយខ្លួនជាកីឡាករអាជីពនាពេលអនាគត។…