ណាំង ប៊ុនណេង ៖ បញ្ហាចម្បងមួយចំនួនដែលរាំងស្ទះបាល់ទាត់នារីដើរយឺតជាងបាល់ទាត់បុរស
លោក ណាំង ប៊ុនណេង គ្រូបង្គោលក្រុមនារីបឹងកេតបានលើកពីបញ្ហាមួយចំនួនដែលរាំងស្ទះល្បឿនការអភិវឌ្ឍបាល់ទាត់នារីខ្មែរមិនមានភាពជឿនលឿនដូចក្រុមបុរស ព្រោះយុវតីខ្មែរយើងភាគច្រើនស្គាល់កីឡាមួយនេះក្រោយប្រុសៗ និងមួយទៀតបញ្ហាកាយសម្បទារបស់នារីៗមិនសូវជារឹងមាំ។ គ្រូបង្វឹកមានប្រភពពីខេត្តពោធិ៍សាត់ដដែលក៏បានបន្ថែមថា មកដល់ពេលនេះមានកីឡាការិនីខ្លះមិនទាំងស្គាល់ឈ្មោះកីឡាករកម្រិតកំពូលៗនៅឡើយផង នោះក៏ព្រោះតែពួកគេមិនសូវតាមដានបាល់បានដិតដល់ដូចបុរសៗនេះឯង។ មួយក្មេងប្រុសស្រឡាញ់បាល់ទាត់តាំងតែពីតូច មួយទៀតក្មេងប្រុសមានភាពរឹងមាំជាមួយនិងកីឡាហើយពួកគាត់តាមដានបាល់ទាត់ក្នុង ឬក្រៅស្រុកស្គាល់ច្រើនជាងនារីៗ។…