អាយុទើបតែ១៣ឆ្នាំ យុវជន ណៃ ម៉ានុត មានកម្ពស់សឹង១ម៉ែត្រ៨០ ដោយសារអ្នកផ្ទះប៉ូវអ្វីម៉្យាងកាលពីតូច
ក្នុងចំណោមយុវជនជាង៥០០នាក់ដែលមកធ្វើតេស្តយុវជនអាយុក្រោម១៣ឆ្នាំរបស់ក្លឹបបាល់ទាត់បឹងកេតសង្កេតឃើញថាមានយុវជនខ្លះមានមាឌតូច ខ្លះមានកម្ពស់ទាបខ្ពស់ខុសៗពីគ្នាជាដើម។ ក្រុមការងារ AMS Sports បានសម្ភាសន៍យុវជន ណៃ ម៉ានុត ពាក់ព័ន្ធនិងភាពអំណោយផលកាយសម្បទាបាន ដោយគេបានបកស្រាយចំពោះករណីមានកម្ពស់ខ្ពស់បែបនេះក៏ព្រោះតែក្រុមគ្រួសារបានឱ្យរូបគេផឹកទឹកដោះគោប៉ូវឆ្អឹងកាលពីក្មេងៗ។ យុវជនកើតឆ្នាំ២០១១ដដែលបន្តថាកាលពីនៅតូចអ្នកផ្ទះផ្តល់ទឹកដោះគោឱ្យគេផឹកក៏ព្រោះតែឃើញការវិវឌ្ឍរបស់ ម៉ានុត…